ការតបតវិញពាណិជ្ជកម្មរបស់ EU ទៅលើអាមេរិកចូលជាធរមាន

(VOVWORLD) - បណ្ដាការតបតវិញរបស់សហភាពអឺរ៉ុប (EU) ដោយមានការដាក់ពន្ធទៅលើ ទំនិញរាប់សិបមុខរបស់អាមេរិកដូចជា បារីនិងស្រា បានចូលជាធរមានចាប់ពី ម៉ោង ០ ថ្ងៃទី ២២ មិថុនា  (តាមម៉ោងទីក្រុង Brussels) សំដៅតបតវិញការដែល អាមេរិកដាក់ពន្ធនៅកំរិត ២៥% ចំពោះមុខទំនិញថែបនិង ១០% ចំពោះទំនិញ អាលុយមីញ៉ូមរបស់ EU។ 
ការតបតវិញពាណិជ្ជកម្មរបស់ EU ទៅលើអាមេរិកចូលជាធរមាន  - ảnh 1 ការតបតវិញពាណិជ្ជកម្មរបស់ EU ទៅលើអាមេរិកចូលជាធរមាន 

បណ្ដាការតបតវិញរបស់សហភាពអឺរ៉ុប (EU) ដោយមានការដាក់ពន្ធទៅលើ ទំនិញរាប់សិបមុខរបស់អាមេរិកដូចជា បារីនិងស្រា បានចូលជាធរមានចាប់ពី ម៉ោង ០ ថ្ងៃទី ២២ មិថុនា  (តាមម៉ោងទីក្រុង Brussels) សំដៅតបតវិញការដែល អាមេរិកដាក់ពន្ធនៅកំរិត ២៥% ចំពោះមុខទំនិញថែបនិង ១០% ចំពោះទំនិញ អាលុយមីញ៉ូមរបស់ EU។ បញ្ជីឈ្មោះនៃបណ្ដាមុខទំនិញទាំងនេះត្រូវបាន  EU ផ្ញើដល់អង្គការពាណិជ្ជកម្មពិភពលោក នាថ្ងៃទី ១៨ ឧសភា។ ក្នុងព្រឹត្តិការណ៍ទាក់ ទិនមួយទៀត នាថ្ងៃទី២១ មិថុនា ប្រធានគណៈកម្មាធិការអឺរ៉ុប លោក Jean Claude Juncker បានចាត់ទុកថា៖ ការដែល ប្រធានាធិបតីអាមេរិក លោក Donald Trump នាំចេញសេចក្តីសម្រេចដាក់ពន្ធទៅលើ EU គឺ «ដើរផ្ទុយទៅនឹងរាល់ឡូហ្សីកនិងប្រវត្តិសាស្ត្រ» ហើយអះអាងដែរថា EU នឹងអនុវត្តរាល់វិធានការចាំបាច់ដើម្បីស្តារឡើងវិញទំនាក់ទំនងពាណិជ្ជកម្មអន្តរអាត្លង់ទិក៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ