ការតភ្ជាប់ទេសចរណ៍រវាងបណ្ដាខេត្ត Trung Bo ខាងជើង៖ ខេត្ត៤ គោលដៅតែ១
(VOVWORLD) - នារសៀលថ្ងៃទី១៥ កក្កដា នៅទីក្រុង Ha Tinh គណៈ កម្មការសម្រប សម្រួលការអភិវឌ្ឍទេសចរណ៍នៃខេត្ត Trung Bo ខាងជើងទាំង៤ (រួមមាន Thanh Hoa Nghe An Ha Tinh និង Quang Binh) បានរៀបចំសន្និសីទ អភិវឌ្ឍទេសចរណ៍នៅតាមខេត្ត Trung Bo ខាងជើងទាំង៤ក្នុងឆមាសទី ២ឆ្នាំ២០២០។
នាពេលខាងមុខនេះ គណៈកម្មការសម្របសម្រួលការអភិវឌ្ឍ ទេសចរណ៍នៃខេត្តទាំង៤នេះ នឹងជំរុញខ្លាំងថែមទៀតនូវការងារផ្សព្វផ្សាយ និងកសាងពាណិជ្ជសញ្ញាទេសចរណ៍។ បណ្ដាតំបន់នឹងសហការអភិវឌ្ឍ ផលិតផលទេសចរណ៍ កសាងផលិតផលពិសេសដោយឡែក ដើម្បីរៀបចំ ទួរទេសចរណ៍ឲ្យបានសមស្របនឹងសក្ដានុភាពនិងឧត្តមភាពនៃតំបន់នីមួយៗ។
ខេត្តទាំង៤នៅតំបន់ Trung Bo ខាងជើងមានឆ្នេរសមុទ្រវែងអន្លាយ រួមជាមួយ ច្រកទ្វារព្រំដែនជាច្រើនជាប់ជាមួយប្រទេសឡាវ ហេតុដូច្នេះ ដើរតួនាទី យ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-ទេសចរណ៍រវាងវៀតណាមជាមួយ ប្រទេសនានាក្នុងតំបន់នៅតាមច្រករបៀងកើត-លិច។ តំបន់នេះមានបេតិក ភ័ណ្ឌពិភពលោកជាច្រើនដូចជា កំពែងរាជវង្ស Ho ឧទ្យានជាតិ Phong Nha – Ke Bang ចម្រៀងប្រជាប្រិយ Vi – Giam Nghe Tinh និងចម្រៀង tru Co Dam៕