ការតភ្ជាប់និងគាំទ្រសហគមន៍ធុរកិច្ចចូលទៅកាន់ទីផ្សារ Halal​

(VOVWORLD) - នាព្រឹកថ្ងៃទី២០ ខែធ្នូ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងក្រសួងការបរទេសវៀតណាមបានសម្របសម្រួលរៀបចំសន្និសីទ “ទីផ្សារ Halal នៅអាស៊ីអាគ្នេយ៍-អាស៊ីខាងត្បូង-ប៉ាស៊ីហ្វិកខាងត្បូង៖ សក្តានុពល និងឱកាស”។

ការតភ្ជាប់និងគាំទ្រសហគមន៍ធុរកិច្ចចូលទៅកាន់ទីផ្សារ Halal​ - ảnh 1វាគ្មិននៅក្នុងសន្និសីទ "ទីផ្សារ Halal នៅអាស៊ីអាគ្នេយ៍-អាស៊ីខាងត្បូង-ប៉ាស៊ីហ្វិកខាងត្បូង៖ សក្តានុពល និងឱកាស"។ (រូបថត៖ Van Diep/TTXVN)

តំបន់អាស៊ីអាគ្នេយ៍-អាស៊ីខាងត្បូង-ប៉ាស៊ីហ្វិកខាងត្បូង គឺជាទីផ្សារនាំចេញដ៏មានសក្ដានុពល សម្រាប់ផលិតផល Halal ដែលមានប្រជាជនកាន់សាសនាអ៊ីស្លាម និងប្រើប្រាស់ស្បៀងអាហារ Halal ប្រហែល ៨៦០ លាននាក់ ស្មើនឹង ៦៦% នៃចំនួនប្រជាជនកាន់សាសនាអ៊ីស្លាមនៅលើពិភពលោក។ អំពីទំហំទីផ្សារវិញ បណ្តាប្រទេសអាស៊ីអាគ្នេយ៍-អាស៊ីខាងត្បូង-ប៉ាស៊ីហ្វិក គឺជាតំបន់ប្រើប្រាស់ស្បៀងអាហារ Halal ធំបំផុតនៅលើពិភពលោក ដោយមានទឹកប្រាក់ប្រមាណ ៤៧០ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។

វៀតណាមស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍-អាស៊ីខាងត្បូង-ប៉ាស៊ីហ្វិកខាងត្បូង ដែលជាកន្លែងប្រមូលផ្ដុំប្រទេសជាច្រើនមានអ្នកកាន់សាសនាឥស្លាមច្រើនជាងគេនៅលើពិភពលោក។ វៀតណាមគឺជាប្រទេសនាំចេញកសិផល និងជលផលដ៏សំខាន់មួយនៅលើពិភពលោក ដែលមានទីតាំងភូមិសាស្រ្តនៅក្បែរទីផ្សារ Halal ធំៗជាច្រើន។ យោងតាមអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien បានឲ្យដឹងថា ៥០%នៃមុខទំនិញកសិផលវៀតណាម ដូចជា អង្ករ បន្លែ តែ កាហ្វេ ស្វាយចន្ទី ម្រេច ពិតជាសក្តិសមសម្រាប់ទីផ្សារ Halal។ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងក្រសួងការបរទេស នឹងមានផែនការធ្វើសកម្មភាពជាក់ស្តែង ដើម្បីបើកផ្លូវ តភ្ជាប់ និងគាំទ្រសហគមន៍ធុរកិច្ច ក្នុងការចូលទៅកាន់ទីផ្សារហាឡាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ