ការត្រួតពិនិត្យការងារត្រៀមរៀបចំឲ្យការបោះឆ្នោតនៅតំបន់ទូទាំងប្រទេសវៀតណាម
|
ការត្រួតពិនិត្យការងារត្រៀមរៀបចំឲ្យការបោះឆ្នោតនៅតំបន់ទូទាំងប្រទេសវៀតណាម (Image: VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ២១ ឧសភា ក្រុមការងារក្រុមប្រឹក្សារជាតិរៀបចំការ
បោះឆ្នោត ដឹកនាំដោយអនុប្រធានរដ្ឋវៀតណាម អនុប្រធានក្រុមប្រឹក្សារជាតិ
រៀបចំការបោះឆ្នោត វៀតណាម លោកស្រី Dang Thi Ngoc Thinh បានទៅត្រួត
ពិនិត្យតការងាររៀបចំការបោះ ឆ្នោតរដ្ឋសភានីតិកាលទី ១៤ និងក្រុមប្រឹក្សា
ប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១ នៅខេត្ត Vinh Phuc (ភាគ
ខាងជើងវៀតណាម)។ លោកស្រី Dang Thi Ngoc Thinh បានវាយ តំលៃខ្ពស់
ចំពោះការងាររៀបចំការបោះឆ្នោតនៅទីនេះ ហើយស្នើរឲ្យថ្នាក់ដឹកនាំខេត្តបន្ត
បង្កើនការដឹកនាំបញ្ជាណែនាំ ពង្រីកតួនាទីរបស់អង្គការសមូហភាពដើម្បី
រៀបចំការបោះ ឆ្នោតប្រកបដោយជោគជ័យ។ មុននោះ នាថ្ងៃទី២០ ឧសភា
អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានទៅឃ្លាំមើលការ
រៀបចំការបោះឆ្នោតនៅខេត្ត Hung Yen ផងដែរ៕