ការត្រួតពិនិត្យការងារត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់ APEC នៅទីក្រុង Da Nang
|
ការត្រួតពិនិត្យការងារត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់ APEC នៅទីក្រុង Da Nang (VNA) |
(VOVwolrd) – នាព្រឹកថ្ងៃទី ៣០ កក្កដា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Pham Binh Minh ដែលដឹកនាំក្រុមការងាររដ្ឋាភិបាល បានជួបធ្វើការ
ជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ភាគកណ្ដាលវៀតណាម ស្តីពី
ស្ថានភាពប្រើប្រាស់ប្រភពទុន ODA ការងារកិច្ចការបរទេសនិងការត្រៀម
រៀបចំ ឲ្យសប្តាហ៍ជាន់ខ្ពស់ APEC 2017។ ថ្លែងមតិនទៅជំនួបធ្វើការនេះ
ឧបនាយក រដ្ឋមន្ត្រី Pham Binh Minh បានលើកច្បាស់ថា៖
«ចំពោះ APEC ឆ្នាំ ២០១៧ ឱកាសធំជាងគឺការទាក់ទាញការវិនិយោគ
ការជំរុញពាណិជ្ជកម្មនិងទេសចរណ៍។ ខ្ញុំស្នើរថា៖ ទីក្រុង Da Nang គប្បីឆ្លៀត
យកឱកាសនេះដើម្បីមានផែនការផ្សព្វផ្សាយ ជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុង
ពេល ប្រព្រឹត្តទៅសប្តាហ៍ APEC។»
ស្តីពីការប្រើប្រាស់ប្រភពទុន ODA ឧបនាយករដ្ឋមន្ត្រី Pham Binh Minh
បានចាត់ទុកថា៖ ទីក្រុង Da Nang មានបទពិសោធន៍ល្អគឺបង្កើតបានក្រុម
ប្រឹក្សា គ្រប់គ្រងគំរោងការនិងប្រភពទុនប្រកបដោយប្រសិទ្ធភាព។ ពីនោះ
ទីក្រុង Da Nang បន្តស្រាវជ្រាវ ផ្តល់មតិសំរាប់រដ្ឋាភិបាលដើម្បីដាក់ចេញ
យន្តការ ប្រើប្រាស់ប្រភពទុន ODA នាពេលខាងមុខ៕