ការត្រួតពិនិត្យអនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៤នីតិកាលទី១១

ការត្រួតពិនិត្យអនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៤នីតិកាលទី១១  - ảnh 1
លោក Le Hong Anh ( TTXVN)

  (VOV)_នាថ្ងៃទី ១៧ សីហា លោក Le Hong Anh សមាជិក​ការិយាល័យ​ន​យោបាយ  និងជាសមាជិកអចិន្ត្រៃយ៍គណះកម្មាធិការលេខា បានដឹ​កនាំក្រុមត្រួតពិនិត្យរបស់កា
រិយា ល័យនយោបាយវៀតណាមបានជួបធ្វើការជាមួយគណះកម្មាធិការបក្សខេត្ត Vinh
 Long អំពីការអនុវត្ត សេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹម​លើកទី៤នីតិកាលទី១១ ស្ដីពី÷  បញ្ហាចំបាច់មួយចំនួនក្នុងការកសាងបក្ស​នាបច្ចុប្បន្ន និងសារាចរលេខ៣ អំពី÷ ការ បន្តជំរុញខ្លាំងការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ។ ថ្លែងមតិ នៅទីនេះ លោក Le Hong Anh បានវាយតំលៃខ្ពស់ការរៀបចំអនុវត្តសេចក្ដីសម្រេចចិត្ត នៃសន្និបាតមជ្ឈឹមលើកទី៤នីតិកាលទី១១ ​និង​សារាចរលេខ៣ របស់គណះកម្មាធិការ
បក្ស  ខេត្ត Vinh​ Long ក្នុងរយះ​ពេលកន្លងទៅ។ ចំពោះការបញ្ជាណែនាំអនុវត្ត សេចក្ដី
សម្រេចចិត្ត​នៃសន្និបាតមជ្ឈឹមលើកទី៤នីតិកាលទី១១  ក្នុងរយះពេលខាងមុខនេះ ​
លោក Le Hong Anh បានថ្លែងថា÷

          “ តាមរយះការត្រួតពិនិត្យ បានសរអោយឃើញថា÷ យើងត្រូវបំ​ពេញបន្ថែមផែន ការ វិធានការសមស្រប កែសម្រួលររាល់ការអន់ខ្សោយ ​គុណវិបត្តិដែលបានសន្និដ្ឋាន។ ត្រូវបន្តបញ្ជាណែនាំ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ធ្វើ់សេនាធិការ ត្រួតពិនិត្យ រាល់ការងារ 
និងត្រូវធ្វើភ្លាម បន្ទាប់ពីការត្រួតពិនិត្យ។”

          មុននេះ នាថ្ងៃទី ១៨ សីហា នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung បានដឹកនាំក្រុមការងារនៃការិយាល័យនយោបាយអញ្ជើញទៅជួបធ្វើការជាមួយគណះ
កម្មាធិការអចិន្ត្រីគណះកម្មាធិការបក្សទីក្រុងហូជីមិញ អំពី​ការអនុវត្ត សេចក្ដីសម្រេចចិត្ត
នៃ សន្និបាតមជ្ឈឹម​លើកទី៤នីតិកាលទី១១ ស្ដីពី÷ បញ្ហាចំបាច់មួយចំនួនក្នុងការកសាង
បក្ស​នាបច្ចុប្បន្ន និងសារាចរលេខ៣ អំពី÷ ការបន្តជំរុញខ្លាំងការរៀនសូត្រនិងធ្វើតាម គំរូសិលធម៌លោកប្រធានហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ