ការ​ថែទាំ​ជន​ក្រីក្រនិងគ្រួសារ​គោលនយោបាយក្នុងឱកាសបុណ្យតេត ឆ្នាំរោង ជស័ក ២០២៤

(VOVWORLD) - នាថ្ងៃទី ២២ ខែមករា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានចូលរួមកម្មវិធី “បុណ្យតេតមេត្តាធម៌” និទាឃរដូវឆ្នាំរោង ជស័ក ២០២៤ នៅខេត្ត Hau Giang។ ថ្លែងមតិនៅទីនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា សង្ឃឹមថា ខេត្ត Hau Giang នឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតលើវិស័យសេដ្ឋកិច្ចសង្គម ធានាការពារជាតិ និងសន្តិសុខ កសាងប្រព័ន្ធនយោបាយ និងបន្តថែរទាំងជនក្រីក្រឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភានិងក្រុមការងារបានប្រគល់អំណោយចំនួន ៤៥កញ្ចប់ និងប័ណ្ណទៅផ្សារបុណ្យតេតសប្បុរសធម៌ចំនួន៥០០ ជូនចំពោះវីរៈអ្នកម្ដាយវៀតណាម គ្រួសារគោលនយោបាយ និងប្រជាជនលចូលរួមក្នុងកម្មវិធីនេះ ដោយមានថវិការសរុបជិត ៥០០លានដុង ។

ការ​ថែទាំ​ជន​ក្រីក្រនិងគ្រួសារ​គោលនយោបាយក្នុងឱកាសបុណ្យតេត ឆ្នាំរោង ជស័ក ២០២៤ - ảnh 1អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ជូនអំណោយដល់គ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រនៅស្រុក Go Quao។ រូបថត៖ quochoi.vn

នាថ្ងៃដដែលនោះ អនុប្រធានរដ្ឋសភាលោក Tran Quang Phuong និងគណៈប្រតិភូបានចុះសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងបានជួបការលំបាកនៅស្រុកភ្នំ Tra Bong ខេត្ត Quang Ngai។ នៅស្រុក Tra Bong អនុប្រធានរដ្ឋសភាលោក Tran Quang Phuong បានប្រគល់អំណោយចំនួន ២០០កញ្ចប់ ដែលមានតម្លៃសរុប ២៤០ លានដុង ដល់គ្រួសារគោលនយោបាយ គ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍ គ្រួសារក្រីក្រ គ្រួសារលើបន្ទាត់ភាពក្រីក្រ និងបងប្អូនជនជាតិភាគតិច។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖ “ខ្ញុំសង្ឃឹមថា បងប្អូនប្រជាជននឹងបន្តអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមយ៉ាងសកម្ម  រួមជាមួយនឹងការណែនាំ និងតម្រងទិសរបស់ស្ថាប័នខេត្ត-ស្រុក ដើម្បីឲ្យយើងអាចបង្វែរសត្វចិញ្ចឹម និងដំណាំដាំដុះ ហើយបង្កើនផលិតកម្ម ដើម្បីសម្រេចបាននូវសេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបៃតង។ យើងក៏ចង់ឲ្យប្រជាជនរក្សានូវអត្តសញ្ញាណវប្បធម៌របស់ជនជាតិនីមួយៗផងដ

នាសៀលថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ ជនមានគុណូបការៈ គ្រួសារក្រីក្រ និងសមាជិកសហជីពនៅទីក្រុង Hai Phong៕

ប្រតិកម្មទៅវិញ

ផ្សេងៗ