ការ​ថែរទាំ​បុណ្យ​តេតសម្រាប់មុខ​សញ្ញាគោលនយោបាយ ជនក្រីក្រ និងកម្មករទូទាំងប្រទេស

(VOVWORLD) - នាថ្ងៃទី ១៩ មករា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានចុះសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ២០២៤ ដល់គ្រួសារគោលនយោបាយ ជនក្រីក្រ កម្មករ កម្មាភិបាលនិងនាយទាហាននគរបាលនៅខេត្ត Tra Vinh។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីបានប្រគល់អំណោយបុណ្យតេតចំនួន២០០កញ្ចប់ របស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ជូនដល់គ្រួសារក្រីក្រចំនួន២០០; ប្រគល់អំណោយបុណ្យតេត ២០០ កញ្ចប់ របស់សហភាពពលករវៀតណាមជូនដល់កម្មករនិយោជិត។ មុននោះ ឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានមកជូនអំណោយបុណ្យតេត និងសួរសុខទុក្ខវីរៈអ្នកម្ដាយវៀតណាម ២នាក់នៅទីក្រុង Tra Vinh; បានចុះសួរសុខទុក្ខ និងជូនពរដល់កម្មាភិបាល នាយទាហាននៃស្នងការដ្ឋាននគរបាលខេត្ត។

ការ​ថែរទាំ​បុណ្យ​តេតសម្រាប់មុខ​សញ្ញាគោលនយោបាយ ជនក្រីក្រ និងកម្មករទូទាំងប្រទេស - ảnh 1គណៈប្រតិភូបានប្រគល់អំណោយបុណ្យតេតដល់កម្មករ និងកម្មការិនី។ រូបថត៖ Thanh Hoa/TTXVN

នាថ្ងៃទី ១៩ មករា ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh បានចូលរួមកម្មវិធីបុណ្យតេតនៃក្តីស្រឡាញ់ - និទាឃរដូវឆ្នាំរោង ឆស័ក  នៅទីក្រុង Van Canh ខេត្ត Binh Dinh។ ចូលរួមកម្មវិធីនោះ ប្រជាជនទទួលបានប័ណ្ណទៅផ្សារ “០ ដុង”; ការពិនិត្យសុខភាព ផ្តល់ឱសថ និងការប្រឹក្សាផ្លូវច្បាប់ដោយឥតគិតថ្លៃ; ចូលរួមថតរូប និងសកម្មភាពវប្បធម៌ កីឡាជាច្រើន។ ក្នុងឱកាសនេះដែរ លោក Nguyen Hoa Binh បានប្រគល់អំណោយចំនួន ៥០០កញ្ចប់ជូនដល់ជនក្រីក្រនិងជនមានស្ថានភាពលំបាកនៅស្រុក Van Canh។

នាថ្ងៃដដែល ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានចូលរួមកម្មវិធីប្រគល់អំណោយបុណ្យតេត ១.០០០ កញ្ចប់ ដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ កុមារ និងកម្មករនិយោជិតដែលមានស្ថានភាពលំបាកក្នុងខេត្ត Binh Duong៕

ប្រតិកម្មទៅវិញ

ផ្សេងៗ