កូរ៉េទាំងពីរបានកំណត់កលបរិច្ឆេទចរចាជាបន្ត

(VOVWORLD) -កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានឯកភាពបន្តរាល់កិច្ចចរចារស្ដីពីការដែលព្យុងយ៉ាងចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងា PyeongChang ២០១៨ នាថ្ងៃទី ១៧ មករាខាងមុខ។
កូរ៉េទាំងពីរបានកំណត់កលបរិច្ឆេទចរចាជាបន្ត - ảnh 1កូរ៉េទាំងពីរបានកំណត់កលបរិច្ឆេទចរចាជាបន្ត 

កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានឯកភាពបន្តរាល់កិច្ចចរចារស្ដីពីការដែលព្យុងយ៉ាងចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងា PyeongChang ២០១៨ នាថ្ងៃទី ១៧ មករាខាងមុខ។ តាមសេចក្ដីប្រកាស រួមមាន ៥ ចំណុច ដែលជូនដំណឹងនៅចុងបញ្ចប់កិច្ចចរចាថ្នាក់មន្ត្រីជំនាញនៅក្នុងភូមិផ្អាកសង្គ្រាម Panmunjom ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៥ មករានោះ ភាគីទាំងពីរបានឯកភាពលើការដែលកូរ៉េខាងជើងនឹងចាត់បញ្ជូនគណប្រតិភូលិល្បៈ ដែលរួមមាន ១៤០ នាក់ ទៅចូលរួមការសម្ដែងនៅការប្រកួតកីឡាអូឡាំពិករដូវរងារ Pyeongchang ២០១៨។ កូរ៉េខាងជើងនឹងចាត់បញ្ជូនគណប្រតិភូស្ទង់មតិទៅកាន់កូរ៉េខាងត្បូងយ៉ាងឆាប់ដើម្បីពិនិត្យលើការត្រៀមរៀបចំការសម្ដែងនោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ