ការទូតវៀតណាមនិងកម្ពុជារួមចំណែកចូលក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
|
ការទូតវៀតណាមនិងកម្ពុជារួមចំណែកចូលក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង សហប្រតិបត្តិការរវាងប្រទេសទាំងពីរ |
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង
ការបរទេសវៀតណាមលោក Pham Binh Minh ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានដឹកនាំ គណៈប្រតិភូមក
បំពេញទស្សនកិច្ចវៀតណាមជាផ្លូវការចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី ២៣មិថុនាឆ្នាំ
២០១៦។ នាព្រឹកថ្ងៃទី២២មិថុនានៅទីក្រុងហាណូយ ថ្នាក់ដឹកនាំ ទាំងពីររូបបាន
អញ្ជើញធ្វើការចរចារ។ នៅទីនេះ រដ្ឋមន្ត្រីការបរទេសទាំងពីររូបបានឯកភាពបន្តរួម
សហការក្នុងការត្រៀមរៀបចំនូវដំណើរទស្សនកិច្ច របស់ ថ្នាក់ដឹកនាំនៃប្រទេស
ទាំងពីរ និងបន្តផ្លាស់ប្តូរគណៈប្រតិភូក្រោមគ្រប់រូបភាពនា ពេលខាងមុខ។ ភាគី
ទាំងពីរបានសង្កត់ធ្ងន់ថា ឆ្នាំ២០១៧ជាឆ្នាំគូសសញ្ញាសំខាន់ សម្រាប់រំលឹកខួបលើក
ទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ថ្ងៃទី២៤មិថុនា។ ស្តីពី
បញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពដោះស្រាយ ជម្លោះដោយសន្តិវិធី
និងស្របទៅនឹងគោលការណ៍ដែលបានច្បាប់អន្តរជាតិ ទទួលស្គាល់ជាសាធារណ។
ភាគីទាំងពីរក៏បានឯកភាពរឹតបន្តឹងកិច្ចសហប្រតិ បត្តិការជាមួយគ្នានិងជាមួយ
ប្រទេសជាសមាជិកដទៃនៃគណៈកម្មាធិការទន្លេមេគង្គ អន្តរជាតិសំដៅធានាការ
គ្រប់គ្រងនិងប្រើប្រាស់ប្រកបដោយនិរន្តរភាពប្រភពទឹកទន្លេមេគង្គព្រមទាំងជម្រុញ
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងទៀតផង៕