ការទូតវៀតណាមពង្រីកប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមកនៅអង្គការសហប្រជាជាតិនិងបណ្តាវេទិកាអន្តរជាតិ

(VOVWORLD) - បន្តសកម្មភាពក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការ ងាររបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេ រិក) ថ្ងៃទី ២២ ខែកញ្ញា (ម៉ោងក្នុងស្រុក) រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal Bin Farhan Al Saud, រដ្ឋមន្ត្រីការបរទេសស៊ីរី Faisal Al-Mekdad, រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប Sameh Hassan Shoukry, រដ្ឋមន្ត្រីការបរទេស Lavia Edgars Rinkevics, រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា Felix Plasencia, រដ្ឋមន្ត្រីការបរទេសនីការ៉ាហ្គា Denis Ronaldo Moncada Colindres និងអនុរដ្ឋមន្រ្តីការបរទេសអាមេរិក Wendy Sherman។

ការទូតវៀតណាមពង្រីកប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមកនៅអង្គការសហប្រជាជាតិនិងបណ្តាវេទិកាអន្តរជាតិ - ảnh 1រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ទទួលជួបអនុរដ្ឋមន្រ្តីការបរទេសអាមេរិក Wendy Sherman (រូបថត៖ Thong Nhat/TTXVN)

នៅក្នុងជំនួបទាំងនេះ រដ្ឋមន្ត្រីលោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសបានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អជាមួយវៀតណាម; បញ្ជាក់ពីការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគឱ្យបានសមស្របជាមួយទំនាក់ទំនងនយោបាយ ការទូតល្អប្រសើរ; បន្តលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការកិច្ចសហប្រតិ បត្តិការដែលមានស្រាប់; ពង្រឹងការសម្របសម្រួលនិងការគាំទ្រគ្នាទៅវិញទៅមកនៅអង្គការសហប្រជាជាតិនិងវេទិកាអន្តរជាតិសំខាន់ៗដទៃទៀត។

ជាមួយអាមេរិករដ្ឋមន្ត្រី លោក Bui Thanh Son បានស្នើថា អាមេរិកបន្តផ្តល់អាទិភាពដល់វៀត ណាមក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ផលិតផលវេជ្ជសាស្ត្រនិងការផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំង ព្រមទាំងស្នើឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មស៊ីជម្រៅថែមទៀត ជម្នះ ផលវិបាកពីសង្គ្រាមនិងគាំទ្រវៀតណាមក្នុងការចូលរួមជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ការទូតវៀតណាមពង្រីកប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមកនៅអង្គការសហប្រជាជាតិនិងបណ្តាវេទិកាអន្តរជាតិ - ảnh 2រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសឡាតវី Edgars Rinkevics  (ប្រភព៖ baoquocte.vn)

ជាមួយឡាតវី រដ្ឋមន្ត្រី Bui Thanh Son មានបំណងចង់សម្របសម្រួលរៀបចំខួបលើកទី ៣០ នៃទំនាក់ទំនងប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម អប់រំ បណ្តុះបណ្តាល និងស្នើគាំទ្របេក្ខភាពវៀតណាមសម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥។

ជាមួយវ៉េណេស៊ុយអេឡា រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានអះអាងពីការគាំទ្ររបស់វៀតណាមចំពោះវ៉េណេស៊ុយអេឡា និងស្នើឱ្យបន្តរក្សាការផ្លាស់ប្តូរ ទល់មុខគ្នានិងតាមអ៊ិន ធឺរណែត កិច្ចប្រជុំគណៈកម្មាធិការចម្រុះ ការពិគ្រោះយោបល់ផ្នែកនយោបាយ ក៏ដូចជា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញរបស់វៀតណាមទៅកាន់វ៉េណេស៊ុយអេឡា ជាពិសេសផលិតផលកសិកម្ម ម្ហូបអាហារនិងវាយនភ័ណ្ឌ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ