ការទូតសេដ្ឋកិច្ចរួមដំណើរនិងជួយគាំទ្រសហគ្រាសយ៉ាងសកម្ម

(VOVWORLD) - ក្នុងឆ្នាំនេះ ការទូតសេដ្ឋកិច្ចបានរួមដំណើរនិងជួយគាំទ្រយ៉ាងសកម្មដល់ មូលដ្ឋាន និងសហគ្រាសនានា ដើម្បីពង្រីកទំនាក់ទំនងកិច្ចការបរទេស ទាក់ទាញធន ធានក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលជាច្រើន។ 
នេះជាការរំលេចនៅក្នុងកិច្ចសន្ទនារវាងប្រធានស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេស ជាមួយ សមាគម និងសហគ្រាសវៀតណាម ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី ១៥ ខែធ្នូ នៅទីក្រុងហាណូយ។
ការទូតសេដ្ឋកិច្ចរួមដំណើរនិងជួយគាំទ្រសហគ្រាសយ៉ាងសកម្ម - ảnh 1វាគ្មិនបានពិភាក្សាលើប្រធានបទ “ឱកាសនិងបញ្ហាប្រឈមចំពោះសហគ្រាសមវៀតណាមក្នុងដំណើរការសមាហរណកម្ម”។ (រូបថត៖ TTXVN)
កិច្ចសន្ទនារវាងប្រធានស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេស ជាមួយសមាគម និងសហគ្រាសវៀតណាម មាន៣វគ្គ៖ ឱកាស និងបញ្ហាប្រឈមថ្មីចំពោះ សហគ្រាសវៀតណាមក្នុងដំណើរការសមាហរណកម្ម; ការជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគបច្ចេកវិទ្យាខ្ពស់ នវានុវត្តន៍ និងការផ្លាស់ប្តូរថាមពល; ការអភិវឌ្ឍឧស្សាហកម្ម ហាឡាល (អាហារអ៊ីស្លាម)។ នៅក្នុងកិច្ចសន្ទនា បណ្ដាប្រតិភូបានវាយតម្លៃថា ស្ថាន ភាពសេដ្ឋកិច្ចពិភពលោកកំពុងឆ្លងកាត់ដំណាក់កាលលំបាកបំផុត និងមិនប្រាកដប្រជា ក្នុងរយៈពេលច្រើនទសវត្សរ៍ ជាមួយនឹងអត្រាអតិផរណា និងអត្រាការប្រាក់ជាប់ កំណត់ត្រា ហើយការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងប្រទេសធំៗ ដែលជំរុញនិន្នាការ "ធ្វើនយោបាយ និងធ្វើសន្តិសុខ" នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ក្នុងបរិបទនោះ ការងារការទូតសេដ្ឋកិច្ចមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ មានលក្ខណៈទម្លុះទម្លាយ ដើម្បីជួយតភ្ជាប់សហក្រាសវៀតណាមជាមួយទីផ្សារបរទេស។ លោក Truong Dinh Hoe អគ្គលេខាធិការសមាគមកែច្នៃនិងនាំចេញជលផលវៀតណាមបានចែករំលែកថា៖
“ការផ្តោតសំខាន់លើការទូតសេដ្ឋកិច្ចនាំមកនូវកម្លាំងចលករដ៏ធំសម្រាប់សហគ្រាស។ អាស្រ័យហេតុនោះ ផ្នែកជលផលអាចរក្សាបាននូវទីតាំងរបស់ខ្លួននៅក្នុង ទីផ្សារធំៗចំនួន ៤។ អាស្រ័យដោយមានទិសដៅជ្រៀតចូលទីផ្សារសំខាន់ៗដែល មានស្តង់ដារខ្ពស់ យើងអាចកែលម្អប្រព័ន្ធផលិតកម្ម និងកែច្នៃប្រកបដោយចីរភាព រួមទាំងការអភិវឌ្ឍបៃតងផងដែរ”។
ក្រៅពីការផ្លាស់ប្តូរព័ត៌មានអំពីឱកាស និងបញ្ហាប្រឈមចំពោះសហគ្រាសវៀត ណាម កិច្ចសន្ទនាក៏រៀបចំការជួបប្រាស្រ័យដោយផ្ទាល់រវាងឯកអគ្គរដ្ឋទូត និងប្រធាន ស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេសជាមួយតំណាងសមាគម និងសហគ្រាស ចំនួនជាង ៣០០ ដើម្បីពិភាក្សាអំពីឱកាសសហប្រតិបត្តិការអាជីវកម្មក្នុងទីផ្សារ ជាក់លាក់នីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ