ការទាមទារដែនសមុទ្ររបស់ចិនគឺមិនស្របនឹងច្បាប់អន្តរជាតិឡើយ
(VOVWORLD) - សិក្ខាសាលាអន្តរជាតិប្រចាំឆ្នាំលើកទី១២ស្តីពីសមុទ្រខាងកើត ដែលរៀបចំ ដោយមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) ទើបតែបានប្រព្រឹត្តទៅ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
សិក្ខាសាលាអន្តរជាតិប្រចាំឆ្នាំលើកទី១២ស្តីពីសមុទ្រខាងកើត ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS)។ (រូបថត៖ VOV) |
សិក្ខាសាលានេះបានទាក់ទាញការចូលរួមពីអ្នកជំនាញ អ្នកនយោបាយ និងអ្នកស្រាវជ្រាវជាច្រើនមកពីសាកលវិទ្យាល័យនានានៅ សហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ ប្រធានបទសំខាន់ៗនៃសិក្ខាសាលារួមមានស្ថានភាពនៅសមុទ្រខាងកើត ការ វិវឌ្ឍន៍ផ្នែកច្បាប់ និងការគ្រប់គ្រងជម្លោះ ភាពជាដៃគូនិងសមត្ថភាពយោធា និងតួនាទី នៃសម្ព័ន្ធភាពតំបន់ដូចជាក្រុម QUAD AUKUS និងអឺរ៉ុបនៅមហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក និង សមុទ្រខាងកើត។ លោកស្រី Nguyen Thi Lan Anh ប្រធានវិទ្យាស្ថានសមុទ្រខាងកើត បណ្ឌិតសភាការទូតវៀតណាមបានឲ្យដឹងថា៖
“សុន្ទរកថានៅក្នុងសិក្ខាសាលាបានពិនិត្យមើលការវិវឌ្ឍន៍នាពេលថ្មីៗនេះ ក៏ដូច ជាថ្កោលទោសរាល់ការទាមទារដែនសមុទ្ររបស់ចិនដែលមិនស្របតាមច្បាប់អន្តរជាតិ។ ជាពិសេស តំណាងក្រសួងការបរទេសសហរដ្ឋអាមេរិក ទីប្រឹក្សាផ្នែកច្បាប់ បាន បង្ហាញលទ្ធផលស្រាវជ្រាវអំពីដែនកំណត់លើសមុទ្រលេខ ១៥០ ដោយអះអាងថា ប្រសិនបើបទប្បញ្ញត្តិទាំងអស់នៃច្បាប់អន្តរជាតិត្រូវបានអនុវត្តន៍នោះ ការទាមទារដែន សមុទ្ររបស់ចិនគឺមិនសមស្របនឹងច្បាប់អន្តរជាតិ ហើយ មិនស្របនឹងការអនុវត្តជាក់ ស្ដែងទាំងអស់។ ជាក់ស្តែងគឺ មានការអនុវត្តជាក់ស្ដែងចំនួន ៨០ ទាក់ទងនឹងប្រជុំកោះ នៅឯនាយសមុទ្រ ហើយការអនុវត្តជាក់ស្ដែងទាំងអស់នេះមិនគាំទ្រទស្សនៈរបស់ ចិនទេ”។
បទអន្តរាគមន៍នានានៅសិក្ខាសាលាបានសង្កត់ធ្ងន់ថា ចិនកំពុងជំរុញស្ថានភាព ថ្មីនៅសមុទ្រខាងកើត ដែលមិនគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រ៕