ការធ្លាក់យន្តហោះនៅអេហ្ស៊ីប៖អត្តសញ្ញាណជនរងគ្រោះចំនួន៥៨នាក់ត្រូវបានរកឃើញ
(VOVworld)-រហូតដល់ថ្ងៃទី៥វិច្ឆិកា ស្ថាប័នមានសមត្ថកិច្ចរបស់រុស្ស៊ីបាន រកឃើញ
អត្តសញ្ញាណជនរងគ្រោះចំនួន៥៨នាក់ក្នុងចំណោម២២៤នាក់ដែល ត្រូវស្លាប់ក្នុង
ការធ្លាក់យន្តហោះ A321 នៅអេហ្ស៊ីបនាថ្ងៃទី៣១តុលាកន្លងទៅ ។ អនុរដ្ឋមន្ត្រីទី១នៃ
ក្រសួងសុខាភិបាលរុស្ស៊ី លោក Igor Kagramanyan បានឲ្យដឹងថា ទីកន្លែងធ្វើកោ
សល្យវិច័្ឆយ ត្រូវបានដាក់នៅក្រុង Saint-Perterburg សម្រាប់ការ កំណត់អត្តសញ្ញាណជនរងគ្រោះ។
ក្នុងថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងស្ថានភាពបន្ទាន់រុស្ស៊ីលោក Vladimir Puchkov បាន
ឲ្យដឹងថា កិច្ចការ ពិនិត្យកន្លែងយន្តហោះ A321 ធ្លាក់នៅឧប ទ្វីប Sinai នឹងបានសម្រេច
រួចរាល់នាចុងថ្ងៃទី៥វិច្ឆិកា។ ក្នុងពេលជាមួយគ្នា នោះ រដ្ឋាភិបាលអេហ្ស៊ីបនិងរុស្ស៊ី
នាថ្ងៃទី៥វិច្ឆិកាបានឡើងសម្លេងបដិសេធ ចំពោះសម្មតិកម្មរបស់មន្ត្រីសន្តិសុខអង់គ្លេស
និងអាមេរិកដែលចាត់ទុកថា យន្តហោះ A321 របស់ក្រុមហ៊ុនអាកាសចរណ៍ Kogalymavia
ត្រូវ ផ្ទុះនៅលើ
មេឃដោយសារភេរវកម្ម៕