ការធ្លាក់យន្តហោះរុស្ស៊ីដឹកឈ្លើយសឹកអ៊ុយក្រែន៖ រុស្ស៊ីបានប្តូរទិសយន្តហោះIL-76 ទី ២ ដែលដឹកឈ្លើយសឹកចំនួន ៨០ នាក់ចេញពីតំបន់គ្រោះថ្នាក់
(VOVWORLD) - ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា យន្តហោះយោធា IL-76 បានដឹកឈ្លើយសឹកចំនួន ៦៥នាក់ ដើម្បីធ្វើការដោះប្តូរ ស្រាប់តែកើតមានឧប្បត្តិហេតុនេះ។
បន្ទាប់ពីធ្លាក់យន្តហោះដឹកឈ្លើយសឹកសង្គ្រាមអ៊ុយក្រែនចំនួន ៦៥ នាក់ នាថ្ងៃទី ២១ មករា សមាជិកសភារុស្ស៊ីលោក Andrey Kartapolov បាននិយាយថា រុស្ស៊ីត្រូវតែប្តូរទិសជាបន្ទាន់យន្តហោះ IL-76 ទីពីរដែលដឹកឈ្លើយសឹកសង្រ្គាមអ៊ុយក្រែនចំនួន ៨០ នាក់ចេញពីតំបន់គ្រោះថ្នាក់។ សមាជិកសភាលោក Kartapolov បាននិយាយថា ការដោះដូរឈ្លើយសឹកណាមួយនឹងមិនអាចធ្វើទៅបានឡើយនៅពេលនេះ។ យោងតាមលោក Kartapolov បានឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតនឹងនាំចេញសេចក្ដីសន្និដ្ឋានអំពីការធ្លាក់យន្តហោះនេះ។
ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា យន្តហោះយោធា IL-76 បានដឹកឈ្លើយសឹកចំនួន ៦៥នាក់ ដើម្បីធ្វើការដោះប្តូរ ស្រាប់តែកើតមានឧប្បត្តិហេតុនេះ។ ក្រសួងការពារជាតិរុស្ស៊ីក៏បានបញ្ជាក់ដែរថា ទាំងនេះគឺជាឈ្លើយសឹកអ៊ុយក្រែន ហើយយន្តហោះដែលដឹកពួកគេបានធ្លាក់នៅតំបន់ Belgorod ជាប់ព្រំដែនអ៊ុយក្រែន។ ក្រៅពីឈ្លើយសឹកសង្គ្រាមអ៊ុយក្រែនចំនួន ៦៥ នាក់ ក៏មានក្រុមបើកយន្តហោះ ៦ នាក់ និងសមត្ថកិច្ចចំនួន ៣ នាក់ទៀត។
សូមបញ្ជាក់ដែរថាឈ្លើយសឹកសង្រ្គាមកំពុងត្រូវបានបញ្ជូនទៅកាន់តំបន់ Belgorod ដើម្បីដោះប្តូរ។ អភិបាលនៃតំបន់ Belgorod លោក Vyacheslav Gladkov បាននិយាយថា ឧប្បត្តិហេតុមិនទាន់បានកំណត់បានកើតឡើងនៅខ័ណ្ឌ
Korochansky នៃតំបន់នេះ ពោលគឺភាគឦសាននៃទីក្រុង Belgorod ហើយលោកនឹងពិនិត្យមើលកន្លែងកើតហេតុ៕