ការធ្វើកូដកម្មនៅបារាំងគម្រាមកំហែងដល់ថ្ងៃបុណ្យណូអែល
(VOVWORLD) - នាថ្ងៃទី ១៥ ខែធ្នូ សហជីពផ្នែកដឹកជញ្ជូន អាជីវកម្មរ៉ែនិងគីមីបានចេញឱសានវាទដោយ បង្ខំឲ្យ រដ្ឋាភិបាលបារាំងដកចេញច្បាប់កែទម្រង់ប្រាក់សោធនក្នុងសប្តាហ៍ក្រោយឬពួកគេនឹងធ្វើកូដកម្មធ្ងន់ធ្ងរជាងនេះទៀតនិងអសបន្លាយដល់រហូតឆ្លងបុណ្យណូអែល។
ប្រព័ន្ធគមនាគមន៍សាធារណៈនៅបារាំងត្រូវផ្អាកសកម្មភាពដល់ថ្ងៃទី១០ដោយសារកូដកម្ម (រូបថត៖ VOV) |
តំណាងអគ្គសហជីព CGT ដែលជាសហជីពធំបំផុតនៅបារាំងក្នុង ៤ វិស័យគឺផ្លូវដែក ដឹកជញ្ជូន អាជីវកម្មរ៉ែនិងឧស្សាហកម្មគីមីបានទាមទារឲ្យ រដ្ឋាភិបាលដកចេញច្បាប់កែទម្រង់ប្រាក់សោធនក្នុងរយៈពេលមួយសប្តាហ៍។ ប្រសិនបើដំណើរនេះមិនត្រូវបានឆ្លើយតបនោះទេ បណ្ដាសហជីពនឹងធ្វើកូដកម្មនិងធ្វើបាតុកម្មក្នុងទ្រង់ទ្រាយធំដោយគ្មានកំណត់ពេលវេលា។ តាមការអំពាវនាវរបស់សហជីពទាំងអស់នៅទូទាំងបារាំង ការធ្វើកូដកម្មនិងបាតុកម្មទូទាំងប្រទេសលើកទី ៣ នឹងត្រូវបានរៀបចំនាថ្ងៃទី ១៧ ខែធ្នូដើម្បីបន្តដាក់សម្ពាធលើរដ្ឋាភិបាលបារាំង។
ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តីបារាំងលោក Edouard Philippe បានឲ្យដឹងថា រដ្ឋាភិបាលគ្មានគំនិតបោះបង់ចោលនូវច្បាប់កែទម្រង់ប្រាក់សោធន។ កូដកម្មក្នុងរយៈពេលជិតពីរសប្តាហ៍កន្លងទៅកំពុងធ្វើឱ្យការធ្វើដំណើរនៅបារាំង ជាពិសេសនៅទីក្រុងប៉ារីស មានការលំបាកខ្លាំង ដែលធ្វើឱ្យប៉ះពាល់អវិជ្ជមានលើវិស័យទេសចរណ៍របស់បារាំង៕