ការធ្វើតេស្តវីរុស SARS-CoV-2 សំរាប់អ្នកយកព័ត៌មាន និងអ្នកបច្ចេកទេសដែលចូលរួមផ្សព្វផ្សាយព័ត៌មាននៅមហាសន្និបាតលើកទី១៣ របស់បក្ស
(VOVWORLD) - គណកម្មាធិការឃោសនាអប់រំមជ្ឈិមវៀតណាមបានផ្ញើលិខិតជាផ្លូវការទៅកាន់ស្ថាប័នសារព័ត៌មានស្តីអំពីការធ្វើតេស្តជំងឺកូវីដ១៩ មុនពេលចូលរួមក្នុងការបំរើមហាសន្និបាតលើកទី១៣របស់បក្ស ។
រូបថតជាឧទាហរណ៍ (ក្រសួងសុខាភិបាល) |
ដើម្បីធានាបាននូវសុវត្ថិភាពដាច់ខាតសំរាប់មហាសន្និបាតលើកទី១៣ របស់បក្ស គណកម្មាធិការឃោសនាអប់រំមជ្ឈិមវៀតណាមបានផ្ញើលិខិតជាផ្លូវការទៅកាន់ស្ថាប័នសារព័ត៌មានស្តីអំពីការធ្វើតេស្តជំងឺកូវីដ១៩ មុនពេលចូលរួមក្នុងការបំរើមហាសន្និបាតលើកទី១៣របស់បក្ស ។
គណកម្មាធិការឃោសនាអប់រំមជ្ឈិម វៀតណាម និងមជ្ឈមណ្ឌលព័ត៌មាននៃមហាសន្និបាតលើកទី១៣ របស់បក្ស បានស្នើរឱ្យមានការធ្វើតេស្តជំងឺកូវីដ ១៩ សម្រាប់អ្នកយកព័ត៌មាន និងអ្នកបច្ចេកទេសដែលត្រូវបានចាត់បញ្ជូនទៅធ្វើការងាររបស់ខ្លួននៅមហា សន្និបាតលើកទី១៣ របស់បក្ស។ សំណាកនៃការធ្វើ តេស្តជំងឺកូវីដ១៩ នឹងត្រូវប្រមូលយកពីរដង។ លើកដំបូងគឺមុនពេលរៀបចំមហាសន្និបាតយ៉ាងហោចណាស់ ៧ ថ្ងៃ និងលើកទី ២ មុនមហាសន្និបាតចាប់ពី ២ ទៅ ៣ ថ្ងៃផងដែរ៕