ការធ្វើបច្ចុប្បន្នភាពនូវជំងឺ COVID-19 នៅលើពិភពលោកនៅព្រឹកថ្ងៃទី ៣ ខែកញ្ញា
(VOVWORLD) - គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ៣ ខែកញ្ញា (តាមម៉ោង UTC) អ្នកឆ្លងវីរុស SARS-CoV-2 មានចំនួនលើសពី ២៦ លាននាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨៦៦.៥៤០។
មនុស្សពាក់ម៉ាសដើម្បីការពារពីការរីករាលដាលនៃជំងឺ Covid-19 នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ (រូបថត៖ TTXVN) |
យោងតាមស្ថិតិរបស់គេហទំព័រ world ometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ៣ ខែកញ្ញា (តាមម៉ោង UTC) អ្នកឆ្លងវីរុស SARS-CoV-2 មានចំនួនលើសពី ២៦ លាននាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨៦៦ .៥៤០។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក អ្នកជម្ងឺឆ្លងថ្មីសរុប ២៨៣.០៥៤ នាក់ និងអ្នកស្លាប់ថ្មី ចំនួន ៦.២៤២ នាក់ទៀតផងដែរ។សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានអ្នកឆ្លងនិងស្លាប់ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានអ្នកជម្ងឺចំនួន ៦.២៩០.២១១ នាក់ និងអ្នកស្លាប់ចំនួន ១៩៨.៩៣៣ នាក់៕