ការធ្វើបាតុកម្មក្លាយទៅជាការបះបោរនៅបារាំង


ការធ្វើបាតុកម្មក្លាយទៅជាការបះបោរនៅបារាំង  - ảnh 1
ការធ្វើបាតុកម្មក្លាយទៅជាការបះបោរនៅបារាំង (Image: VNA)

(VOVworld)  - មនុស្សចំនួន ២៦ នាក់រងរបួសហើយកំលាំងសន្តិសុខនៅទីក្រុង
ប៉ារីសរបស់ បារាំងបានចាប់ខ្លួនជនជ្រុលនិយមចំនួន ១៥ នាក់ ក្នុងពេលដែល
ការធ្វើបាតុកម្មប្រឆាំង ច្បាប់ពលកម្មនាថ្ងៃទី ១៤ មិថុនា បានក្លាយទៅជាការ
បះបោរ។ ជនកំបាំងមុខរាប់រយនាក់ បានប៉ះទង្គិចជាមួយប៉ូលីស ព្រមទាំង
វាយប្រហារទៅលើអាគារធនាគារមួយចំនួន តាមដងវិថីផងដែរ។ កំលាំងសន្តិសុខ
ត្រូវបាញ់ទឹកទៅលើក្រុមជនជ្រុលនិយមដើម្បីរំសាយ ការបះបោរ។ មុននោះ
រាល់ការធ្វើបាតុកម្មប្រឆាំងជំទាស់ការធ្វើវិសោធនកម្មច្បាប់ ពលកម្មនៅ
បារាំងផ្ទុះឡើង ហើយក៏បានក្លាយទៅជាការបះបោរនានាផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ