ការធើ្វប៉ាតុកម្មប្រឆាំងជំទាស់ក្រុមហ៊ុន Monsanto
(VOVworld) – នាថ្ងៃទី ២៦ ឧសភា ការធើ្វប៉ាតុកម្មប្រឆាំងជំទាស់ក្រុមហ៊ុន
Monsanto មានទ្រង់ទ្រាយដ៏ធំត្រូវបានរៀបចំឡើងលើសកលលោកដោយ
មានការ ចូលរួមរបស់ប្រទេសយ៉ាងតិចបំផុតចំនួន ៣៦ ប្រទេស។ ក្រុមហ៊ុន
Monsanto គឺជាក្រុមហ៊ុនធំបំផុតលើវិស័យឧស្សាហកម្មបច្ចេកទេសជីវសាស្ត្រ
ដែលកែច្នៃ ផលិតផលផ្លាស់ប្តូរ gene ជះឥទ្ធិពលអក្រក់ដល់អ្នកប្រើប្រាស់។
ដោយមិនអើពើរ ដល់ការពិតជាក់ស្តែង បណ្ដាការស្រាវជា្រវអំពីឥទ្ធិពលនៃ
ផ្លែបន្លែឈើផ្លាស់ប្តូរ gene នោះ ក្រុមហ៊ុន Monsanto បន្តជំរុញកម្មវិធីកែច្នៃ
ផលិតផលដូចបែបនេះ ដោយគ្មានការត្រូតពិនិត្យ ឬ ការឃ្លាំមើលណាមួយ
នៃអ្នកជំនាញការ ឬ អង្គការនៅអាមេរិកនិងលើសលោកលោកនៅឡើយ។
ក្នុងរយៈពេលសង្គ្រាមនៅវៀតណាម Monsanto គឺជាក្រុមហ៊ុនដែលបានផ្តល់
ជាតិគីមីពូលព័រណ៍លឿងទុំសំរាប់កងទ័ពអាមេរិក ជះឥទ្ធិពលដ៏ធ្ងន់ធ្ងរដល់
សុខភាពរបស់មុនស្ស៕