ការធ្វើបរិវត្តកម្មឌីជីថល - កម្លាំងចលករដើម្បីនាំប្រទេសជាតិឈានចូលយុគសម័យថ្មី

(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៩ ទិវាបុណ្យជាតិវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤) អគ្គលេខាគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានសរសេរអត្ថបទ ដោយមានចំណងជើងថា “ការធ្វើបរិវត្តកម្មឌីជីថល - កម្លាំងចលករដ៏សំខាន់ដើម្បីអភិវឌ្ឍន៍កម្លាំងផលិតកម្ម សុក្រិតទំនាក់ទំនងផលិតកម្ម នាំប្រទេសជាតិឈានចូលយុគសម័យថ្មី”។

ការធ្វើបរិវត្តកម្មឌីជីថល - កម្លាំងចលករដើម្បីនាំប្រទេសជាតិឈានចូលយុគសម័យថ្មី - ảnh 1អគ្គលេខាគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋវៀតណាម
លោក តូ ឡឹម។ (រូបថត៖ dangcongsan.vn)
នៅដើមអត្ថបទ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា ចូលដល់សតវត្សរ៍ទី២១ វៀតណាមសម្រេចបានសមិទ្ធិផលដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមក៏កំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏ធំ នៃបដិវត្តន៍ឧស្សាហកម្មទីបួនជាមួយនឹងការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៃកម្លាំងផលិតកម្ម ដែលទាមទារឱ្យមានបដិវត្តន៍មួយជាមួយនឹងកំណែទម្រង់ដ៏ខ្លាំងក្លា គ្រប់ជ្រុងជ្រោយ ដើម្បីកែសម្រួលទំនាក់ទំនងផលិតកម្ម បង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍ។ នោះគឺជាបដិវត្តន៍នៃបរិវត្តកម្មឌីជីថល ដោយអនុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បី រៀបចំរចនាសម្ព័ន្ធទំនាក់ទំនងផលិតកម្មឡើងវិញ ស្របតាមវឌ្ឍនភាពគួរឲ្យកត់ សម្គាល់នៃកម្លាំងផលិតកម្ម។
នៅក្នុងអត្ថបទ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ការធ្វើ បរិវត្តកម្មឌីជីថលមិនគ្រាន់តែជាការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងសកម្មភាពសេដ្ឋកិច្ច សង្គមប៉ុណ្ណោះទេ ថែមទាំងជាដំណើរការនៃការបង្កើតវិធីសាស្រ្តផលិតកម្មថ្មីដ៏ ជឿន លឿន និងទំនើបទៀតផង ដែលជា “វិធីសាស្ត្រផលិតកម្មឌីជីថល”។ ដោយឈរលើ មូលដ្ឋាននោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចង្អុលបង្ហាញយ៉ាងច្បាស់ នូវភារកិច្ចសំខាន់ៗមួយចំនួន។
ទីមួយគឺការសុក្រិតស្ថាប័ននិងប្រព័ន្ធច្បាប់ ដោយផ្តោតលើការកសាងច្រករបៀង ច្បាប់សម្រាប់សេដ្ឋកិច្ចឌីជីថល បង្កើតមូលដ្ឋានគ្រឹះសម្រាប់វៀតណាមចាប់យកឱកាស ពីបដិវត្តន៍ឧស្សាហកម្មទីបួន។
ទីពីរ ពង្រីកឲ្យបានអតិបរមានូវធនធានសង្គមទាំងអស់ ទាក់ទាញយ៉ាងខ្លាំងក្លា ប្រភពទុនក្នុងស្រុក និងបរទេសសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍។ មានយន្តការរបកគំហើញដើម្បីទាក់ទាញអ្នកមានទេពកោសល្យក្នុងស្រុក និងបរទេស; កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយចំណេះដឹង ជំនាញ និងភាពច្នៃប្រឌិត ដើម្បីបំពេញតម្រូវការនៃសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ ឧស្សាហកម្មទី៤។
ទីបី កែទម្រង់ កសាងក្បាលម៉ាស៊ីនរដ្ឋឲ្យកាន់តែចំណាននិងមានប្រសិទ្ធភាព ធានាឯកភាពក្នុងការគ្រប់គ្រងរដ្ឋ និងលើកកម្ពស់ភាពម្ចាស់ការ និងភាពច្នៃប្រឌិតរបស់ មូលដ្ឋាន។ គោលដៅគឺនៅឆ្នាំ ២០៣០ វៀតណាមនឹងស្ថិតក្នុងក្រុមប្រទេសនាំមុខគេ ទាំង ៥០ លើពិភពលោក និងជាប់ចំណាត់ថ្នាក់ទី ៣ ក្នុងអាស៊ានទាក់ទងនឹងរដ្ឋា ភិបាលអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។
ទីបួន ជំរុញការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងគ្រប់ឧស្សាហកម្ម និងគ្រប់វិស័យ បង្កើតគំរូអាជីវកម្មថ្មី។ អភិវឌ្ឍន៍ពលរដ្ឋឌីជីថល បំពាក់ចំណេះដឹង និងបំណិនចាំបាច់ ដើម្បីប្រជាពលរដ្ឋចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ដោយធានាថាគ្មាននរណាម្នាក់ត្រូវទុកចោលនៅពីក្រោយឡើយ។
បញ្ចប់អត្ថបទនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជឿជាក់ថា វៀតណាម នឹងប្រាកដអនុវត្តន៍ប្រកបដោយជោគជ័យនូវបដិវត្តន៍បរិវត្តកម្មឌីជីថលជាក់ជាពុំខាន ដោយបង្កើតរបកគំហើញក្នុងការអភិវឌ្ឍកម្លាំងផលិតកម្ម និងសុក្រិតទំនាក់ទំនង ផលិតកម្ម ជួយប្រទេសជាតិឈានឡើងយ៉ាងខ្លាំងក្លាក្នុងយុគសម័យថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ