|
បុព្វជិត Fethullah Gulen (រូបថត៖EPA/TTXVN) |
(VOVworld) - ក្នុងការខំប្រឹងប្រែងសំដៅជៀសវាងការបង្ខូចទំនាក់ទំនងទ្វេភាគី
អាមេរិក-ទួរគីនោះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ទួរគីលោក Bekir Bozdag នាថ្ងៃទី២៥
តុលា បានបន្តដាស់តឿនឲ្យវ៉ាស៊ីនតោនធ្វើបត្យាប័នបុព្វជិត Fethullah Gulen វិល
ត្រឡប់មកទួរគនីវិញ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីអំពើជាមេគំនិតឈរ
ពីក្រោយការធ្វើរដ្ឋប្រហារខាងយោធាមិនសម្រេចជោគជ័យនៅប្រទេសនេះកាល
ពីខែកក្កដាកន្លងទៅ។ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅព្រលានយន្ត
ហោះអង់ការ៉ាមុននឹងចេញដំណើរទស្សនកិច្ចនៅអាមេរិក រដ្ឋមន្រ្តីលោក Bekir
Bozdag សង្កត់ធ្ងន់ថា ប្រសិនបើបុព្វជិត Gulen មិនត្រូវបានធ្វើបត្យាប័នវិលត្រឡប់
ប្រទេសវិញ ឬដំណើរការធ្វើបត្យាប័នត្រូវអូសបន្លាយនោះគឺទំនាក់ទំនងរវាង
អាមេរិកនិងទួរគីត្រូវរងការជះឥទ្ធិពលអសកម្ម។លោក Bozdag ក៏បានអះអាងថា
ទួរគីបានផ្ញើរឯកសារចាំបាច់ទាំងអស់ទៅកាន់អាមេរិកដើម្បីបញ្ជាក់នូវការទាក់ទិន
របស់បុព្វជិត Gulen ទៅនឹងការធ្វើរដ្ឋប្រហារពោលខាងលើ។ប៉ុន្តែ មជ្ឈដ្ឋានមន្ត្រី
អាមេរិកចាត់ទុកថា អង់ការ៉ាចាំបាច់ត្រូវផ្គត់ផ្គង់ភ័ស្តតាងខាងគតិយុត្តដែលគួរឲ្យ
បញ្ចុះបញ្ចូលថែមទៀត៕