ការធ្វើសមយុទ្ធនៅមូលដ្ឋានជាក់ស្តែងស្តីពីសន្តិសុខនាវាចរណ៍ ADMM +

(VOVWORLD) - ការធ្វើសមយុទ្ធនៅមូលដ្ឋានជាក់ស្តែង ADMM+ (កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ) លើកទី ៤ ស្តីពីសន្តិសុខនាវាចរណ៍នៅប្រទេស    សឹង្ហបុរីបានបិទបញ្ចប់នាថ្ងៃទី ១២ ខែឧសភា។
ការធ្វើសមយុទ្ធនៅមូលដ្ឋានជាក់ស្តែងស្តីពីសន្តិសុខនាវាចរណ៍ ADMM + - ảnh 1នាវាដែលមានផ្លាក 016 - Quang Trung របស់កងទ័ពជើងទឹកវៀតណាមក៏បានអញ្ជើញចូលរួមក្នុងការធ្វើសមយុទ្ធ នៅមូលដ្ឋានជាក់ស្តែងរបស់ ADMM+

នាវាដែលមានផ្លាក 016 - Quang Trung របស់កងទ័ពជើងទឹកវៀតណាមក៏បានអញ្ជើញចូលរួមក្នុងការធ្វើសមយុទ្ធនេះផងដែរ។ ក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ១២ ខែឧសភារបស់ក្រសួងការពារជាតិសឹង្ហបុរីបានឱ្យដឹងថា ការធ្វើសមយុទ្ធនៅមូលដ្ឋានជាក់ស្តែងរបស់ ADMM+ ត្រូវបានសហការរៀបចំឡើងដោយប្រទេសសិង្ហបុរីនិងកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ៣០ ខែមេសាកន្លងទៅ ហើយបានបិទបញ្ចប់នាថ្ងៃទី ១៣ ខែឧសភា។ ការធ្វើសមយុទ្ធបានចាប់ផ្តើមនៅទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង ហើយត្រូវបានបិទបញ្ចប់នៅប្រទេសសិង្ហបុរី។ ក្នុងការធ្វើសមយុទ្ធលើកនេះ អង្គភាពនាវាចរណ៍បានចូលរួមក្នុងការហ្វឹកហ្វឺនអំពីសន្តិសុខនៅដែន  សមុទ្រ ដូចជាការដឹកជញ្ជូនតាមផ្លូវសមុទ្រ ការពារគោលដៅសំខាន់ និងការធ្វើសមយុទ្ធដែលកើតឡើងដោយចៃដន្យនៅលើសមុទ្រជាដើម។ គួរបញ្ជាក់ថា ADMM+ រួមមានប្រទេសសមាជិកទាំង១០ក្នុងអាស៊ាន រួមជាមួយប្រទេស          អូស្ត្រាលី ចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង នូវែលសេឡង់ រុស្ស៊ី និងអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ