ការធ្វើអាជីវកម្មប្រេងរបស់ក្រុមហ៊ុន Vietsovpetro បានលើសផែនការប្រចាំឆ្នាំ

(VOVWORLD) - នាឆ្នាំ ២០២០ សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម - រុស្ស៊ី (Vietsovpetro ) គ្រោងនឹងធ្វើអាជីវកម្មប្រេង ៣,៤២ លានតោន លើសពី ៣០០.០០០ តោនបើប្រៀបធៀបនឹងផែនការដែលបានកំណត់។
ការធ្វើអាជីវកម្មប្រេងរបស់ក្រុមហ៊ុន Vietsovpetro បានលើសផែនការប្រចាំឆ្នាំ - ảnh 1លោក Tran Van Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ba Ria -  Vung Tau អបអរសាទរសន្និសីទនេះទទួលបានជោគជ័យ (រូបថតៈ congdoandaukhi.vn)

អគ្គនាយកក្រុមហ៊ុន Vietsovpetro លោក Nguyen Quynh Lam បានមានប្រសាសន៍ថា គោលដៅផលិតកម្មប្រេងរបស់ Vietsovpetro បានឈានដល់សម្រេចបានគោលដៅផលិតកម្មមុនមួយខែ ហើយគោលដៅរុករកទិន្នផលឧស្ម័នធម្មជាតិក៏ត្រូវបានសម្រេចក្នុងរយៈពេល ៤៤ ថ្ងៃមុនផែនការដែរ។

ទាក់ទងនឹងការងារស្រាវជ្រាវនិងរុករកនេះ ក្រុមហ៊ុន Vietsovpetro បានបញ្ចប់ការសាងសង់អណ្តូងចំនួន ៦ កន្លែង; បង្កើនទិន្នផលភូគព្ភសាស្ដ្រនិងប្រមូលបានលើសពី ៤% នៃផែនការ។ នៅឆ្នាំ ២០២០ ក្រុមហ៊ុន Vietsovpetro នឹងកាត់បន្ថយការចំណាយរហូតដល់ជាង ១០៥ លានដុល្លារអាមេរិក។ ក្នុងនោះថវិកាជាង ៦០ លានដុល្លារគឺមកពីដំណោះស្រាយបង្កើនទិន្នផលនៃការធ្វើអាជីវកម្មប្រេងនិងកាត់បន្ថយថ្លៃចំណាយផងដែរ៕



ប្រតិកម្មទៅវិញ

ផ្សេងៗ