ការធ្វើអាជីវកម្មប្រេងឧស្ម័នសម្រេចហួសគោលដៅ

(VOVWORLD) - បរិមាណផ្ទុកបម្រុងប្រេងក្នុងឆមាសទី ១ ឆ្នាំ ២០២០ សម្រេចបាន ១១,៧ លានតោន ពោលគឺសម្រេចបានគោលដៅទូទាំងឆ្នាំ។
ការធ្វើអាជីវកម្មប្រេងឧស្ម័នសម្រេចហួសគោលដៅ - ảnh 1 សកម្មភាពការរុករកធ្វើអាជីវកម្មប្រេងឧស្ម័ន (រូបថត៖ TTXVN)

សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម (PVN) បានឲ្យដឹងថា ក្នុងឆមាសទី ១ ឆ្នាំ ២០២០ ទិន្នផលធ្វើអាជីវកម្មសរុបរបស់សម្ព័ន្ធក្រុមហ៊ុនសម្រេចបាន ១០,៧៣ លានតោន ពោលគឺហួសពីផែនការក្នុងឆមាសទី ១ ចំនួន ៤,២% ហើយស្មើនឹង ៥២,៧% នៃផែនការទូទាំងឆ្នាំ។ ទន្ទឹមនឹងនេះ បរិមាណផ្ទុកបម្រុងប្រេងក្នុងឆមាស ទី ១ ឆ្នាំ ២០២០ សម្រេចបាន ១១,៧ លានតោន ពោលគឺសម្រេចបានគោលដៅទូទាំងឆ្នាំ។

យោងតាមលោក Le Manh Hung អគ្គនាយកក្រុមហ៊ុន PVN បានឲ្យដឹងថា សកម្មភាព ធ្វើអាជីវកម្មប្រេងឧស្ម័នត្រូវបានអនុវត្តន៍តាមផែនការ ពោលគឺសកម្មភាពធ្វើអាជីវកម្មប្រេងឧស្ម័នត្រូវបានធ្វើឱ្យប្រសើរឡើង ក្នុងកម្រិតសមស្រប។ ទន្ទឹមនឹងនេះ អង្គភាពនានា នៃសម្ព័ន្ធក្រុមហ៊ុនសុទ្ធតែរក្សាបានដំណើរការធ្វើអាជីវកម្ម និងផលិតកម្មធម្មតាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ