ការនាំចេញជលផលកំណត់គោលដៅសម្រេចបាន ៩,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ធ្នូ នាយកដ្ឋានជលផល ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានរៀបចំសន្និសីទបូកសរុបការងារ ឆ្នាំ២០២៣ និងដាក់ពង្រាយផែនការការងារឆ្នាំ២០២៤។

ការនាំចេញជលផលកំណត់គោលដៅសម្រេចបាន ៩,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ - ảnh 1ខ្សែសង្វាក់កែច្នៃបង្គាសម្រាប់នាំចេញនៅក្រុមហ៊ុន អភិវឌ្ឍន៍ K (រូបថត៖ TTXVN)

លោក Tran Dinh Luan ប្រធាននាយកដ្ឋានជលផលបានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ វិស័យជលផលមានគោលបំណងផលិតផលអាហារសមុទ្រសរុបឲ្យបានប្រមាណ ៩,២២ លានតោន ស្មើនឹងការប៉ាន់ប្រមាណសម្រាប់ឆ្នាំ២០២៣។ ទំហំនៃការនាំចេញអាហារសមុទ្រសម្រេចបានប្រមាណ ៩,៥ ពាន់លានដុល្លារអាមេរិក។

យោងតាមលោក Tran Dinh Luan ការដែលគណៈកម្មការអឺរ៉ុប (EC) បន្តរក្សាការព្រមានកាតលឿងសម្រាប់ផលិតផលជលផល ហើយតម្រូវការនាំចូលពីទីផ្សារដែលមិនបានបង្ហាញសញ្ញាស្តារឡើងវិញទាល់តែសោះ ហេតុដូច្នេះ  ទាមទារការខិតខំប្រឹងប្រែងរបស់ផ្នែកទាំងមូល។  លោក Tran Dinh Luan បានឲ្យដឹងថែមទៀតថា៖ “យើងត្រូវតែបន្តរៀបចំផលិតកម្មដែលភ្ជាប់ខ្សែសង្វាក់។ ក្នុងវិស័យធ្វើអាជីវកម្ម ប្រភពដើមនៃផលិតផលត្រូវតែអាចតាមដានបាន និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់។  ក្រៅពីតម្រូវការកាត់បន្ថយការបំភាយឧស្ម័ន និងបង្កើនភាពបៃតង សុខុមាលភាពសត្វក៏ជាបញ្ហាសម្រាប់វិស័យវារីវប្បកម្មនាពេលខាងមុខផងដែរ។ នេះមិនត្រឹមតែជាតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិន្នាការក្នុងទីផ្សារអតិថិជនពិភពលោកនាពេលខាងមុខទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ