ការនាំចេញជលផលក្នុងខែឧសភាទទួលបានជិត៥០០លានដុល្លារអាមេរិក
(VOV)_តាមរបាយការណ៍ របស់ក្រសួង កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតនាមថា÷
តំលៃប្រាក់នាំចេញជលផល ក្នុងខែឧសភាទទួលបានជិត៥០០លានដុល្លារអាមេរិក
នាំតំលៃប្រាក់នាំចេញក្នុងរយះពេល៥ខែ ដើមឆ្នាំ ២០១៣ ទទួលបានជាង ២,២បាន់
លានដុល្លារអាមេរិក។ តំលៃប្រាក់ពាណិជ្ជកម្មនាំចេញច្រើនបំផុតនៅទីផ្សារចំនួន៣ គឺ÷អាមេរិក ជប៉ុននិងកូរ៉េខាងត្បូង។ តាមសម្ព័ន្ធសមាគមកែច្នៃនិងនាំចេញជលផល វៀត ណាមថា÷ ដើម្បីជំរុញខ្លាំងតំលៃប្រាក់នាំចេញជលផល ក្នុងរយះពេលប៉ុន្មានខែខាង មុខនេះ ត្រូវកាត់បន្ថយបណ្ដាការចំណាយប្រយោល និងចំណាយសេវាកម្ម ទន្ទឹមនឹង
នោះ យកចិត្តទុកដាក់ដល់គុណភាព សុវត្ថិភាព អនាម័យម្ហូបអាហារ និងបើកទូលាយ
ទីផ្សារនាំចេញ៕