ការនាំចេញជលផលគ្រោងនឹងកើនដល់ជិត ៨,៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១
(VOVWORLD) - ត្បិតដូច្នេះក៏ដោយ សេដ្ឋកិច្ចពិភពលោកទទួលបានកំណើនឡើងវិញ បន្ទាប់ពីយុទ្ធសាស្ត្រចាក់វ៉ាក់សាំងត្រូវបានអនុវត្តន៍ គុណសម្បត្តិពីការទាញយកប្រយោជន៍ពីបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគី គឺជាកត្តាអំណោយផលដល់ផ្នែលជលផលសមុទ្ររបស់វៀតណាមនឹងបន្តរក្សាអត្រាកំណើននៅឆ្នាំ ២០២២។
យោងតាមរបាយការណ៍របស់នាយកដ្ឋានជលផល ការនាំចេញជលផលរបស់វៀតណាមទៅកាន់ទីផ្សារសហភាពអឺរ៉ុបបានស្ទុះងើបឡើងវិញយ៉ាងខ្លាំង ដែលជួយឱ្យទំហំនៃការការនាំចេញជលផលរបស់វៀតណាមនៅឆ្នាំនេះឈានដល់ជិត ៨,៩ ពាន់លានដុល្លារអាមេរិក កើនឡើង ៥,៧% បើ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។ តាមការប៉ាន់ស្មានក្នុងឆ្នាំ ២០២១ ទិន្នផលសរុបនឹងកើនឡើងដល់ជាង ៨.៧ លានតោន កើនឡើង ១% បើធៀបនឹងឆ្នាំ ២០២០។
អគ្គនាយកដ្ឋានជលផលបានឲ្យដឹង ឆ្នាំមុននេះ ជំងឺរាតត្បាតកូវីដ-១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញ ប៉ះពាល់ដល់ជីវភាពរស់នៅ សេដ្ឋកិច្ច សង្គម និងធ្វើឲ្យខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកត្រូវរអាក់រអួន និងប៉ះពាល់ផ្ទាល់ដល់ការផលិត ការនាំចូល ការនាំចេញ និងការប្រើប្រាស់ផលិតផលជលផល។ ថ្វីត្បិតដូច្នេះក៏ដោយ សេដ្ឋកិច្ចពិភពលោកទទួលបានកំណើនឡើងវិញ បន្ទាប់ពីយុទ្ធសាស្ត្រចាក់វ៉ាក់សាំងត្រូវបានអនុវត្តន៍ គុណសម្បត្តិពីការទាញយកប្រយោជន៍ពីបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគី គឺជាកត្តាអំណោយផលដល់ផ្នែលជលផលសមុទ្ររបស់ វៀតណាមនឹងបន្តរក្សាអត្រាកំណើននៅឆ្នាំ ២០២២៕