ការនាំចេញជលផល​បន្តកើនឡើងយ៉ាង​ល្អ

(VOVWORLD) - យោងតាមព័ត៌មានពីសមាគមកែច្នៃ និងនាំចេញជលផល វៀតណាម (VASEP) ក្នុងខែមេសា ឆ្នាំ ២០២២ ការនាំចេញជលផលបន្តទទួលបានទឹកប្រាក់ចំនួនជាង ១ ពាន់លានដុល្លារអាមេរិក ជាមួយនឹងអត្រាកំណើនយ៉ាងខ្លាំងក្លា គឺ ៤១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ 
ការនាំចេញជលផល​បន្តកើនឡើងយ៉ាង​ល្អ - ảnh 1ខ្សែសង្វាក់កែច្នៃផលិតផលបង្គាសម្រាប់នាំចេញ នៅខេត្ត Ca Mau។ (រូបថត៖ TTXVN)

តាមការប៉ាន់ប្រមាណ ការនាំចេញជលផលក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ សម្រេចបានជិត៣,៦ ពាន់លានដុល្លារ ពោលគឺ ៤៤,៥% ខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ វិស័យផលិតផលនាំចេញចំនួនពីរគឺបង្គានិងត្រីប្រា សុទ្ធតែមានអត្រាកំណើនខ្ពស់នៅក្នុងទីផ្សារជាច្រើន ដោយសារតែតម្រូវការកើនឡើងខ្ពស់និងតម្លៃនាំចេញក៏ល្អផងដែរ។ ចិន និងអាមេរិក គឺជាទីផ្សារចំនួនពីរដែលមានកំណើន ៣ខ្ទង់ ដែលល្អបំផុតក្នុងរយៈពេល៤ខែដើមឆ្នាំនេះ។

ក្នុងរយៈពេល ៤ ខែកន្លងទៅ ការនាំចេញជលផលទៅកាន់សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និងទីផ្សារជាច្រើនទៀតបានកត់ត្រាកំណើនពីរខ្ទង់។ ប៉ុន្តែ យោងតាម VASEP សហរដ្ឋអាមេរិក និងចិននឹងបន្តជាកត្តាសម្រេចចិត្តនៃអត្រាកំណើនការនាំចេញជលផលរបស់វៀតណាម នាប៉ុន្មានខែខាងមុខ។ តាមការព្យាករណ៍ ការនាំចេញជលផលក្នុងត្រីមាសទីពីរនឹងឈានដល់ ២,៨-៣ ពាន់លានដុល្លារអាមេរិក កើនឡើងប្រហែល ៣៦-៣៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ