ការនាំចេញជលផលរបស់វៀតណាមនឹងងើបឡើងវិញយ៉ាងខ្លាំងក្លា
(VOVWORLD) - យោងតាមក្រុមហ៊ុនភាគហ៊ុនធនាគារវិនិយោគនិងអភិវឌ្ឍន៍ (BSC) នៅឆ្នាំ ២០២១ តម្រូវការប្រើប្រាស់បានស្ទុះងើបឡើងតាមបណ្តាទីផ្សារនាំចេញហើយនឹងគាំទ្រដល់កំណើនផលិតផលជលផល។
ទិដ្ឋភាពកែច្នៃត្រីប្រាសម្រាប់នាំចេញនៅរោងចក្រមួយនៅខេត្ត Dong Thap (រូបថត៖ TTXVN) |
ជាមួយនឹងការរំពឹងទុក លើផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ នឹង ថយចុះជាបណ្តើរៗ ហើយការគាំទ្រពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី បណ្តាញប្រើប្រាស់ សំខាន់នៃផលិត ផលជលផលរបស់វៀតណាមនឹងចាប់ផ្តើមដំណើរការឡើងវិញ ជួយបង្កើនកំណើនសម្រាប់វិស័យនេះ ក្នុងឆ្នាំ ២០២១។ យោងតាមក្រុមហ៊ុនភាគហ៊ុនធនាគារវិនិយោគនិងអភិវឌ្ឍន៍ (BSC) នៅឆ្នាំ ២០២១ តម្រូវការប្រើប្រាស់បានស្ទុះងើបឡើងតាមបណ្តាទីផ្សារនាំចេញហើយ នឹងគាំទ្រដល់កំណើនផលិតផលជលផល។
ចំណែកឯក្រុមហ៊ុនភាគហ៊ុន FPT ក៏បានចាត់ទុកថា វៀតណាមត្រូវបាន ព្យាករណ៍ថានឹងបន្តបង្កើនផលិតកម្មបង្កងនៅឆ្នាំ ២០២១ ដោយឈានដល់បរិមាណ ៧៣ ម៉ឺនតោន កើនឡើង ៤%។ ដូច្នេះការផ្គត់ផ្គង់បង្កងមានស្ថេរភាពហើយនឹងជាប្រៀបខ្លាំងសម្រាប់សហគ្រាសនាំចេញបង្កងវៀតណាម បន្តបង្កើនចំណែក ទីផ្សាររបស់ខ្លួនក្នុងទីផ្សារនាំចេញ។ ទន្ទឹមជាមួយគ្នានោះ ការនាំចេញបង្កងទៅទីផ្សារអឺរ៉ុប (ស្រូបយក ២១% នៃតម្លៃនាំចេញបង្កងសរុបរបស់វៀតណាម) ត្រូវបានរំពឹងថានឹងទទួលបានការគាំទ្រយ៉ាងសកម្មពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែសីហាឆ្នាំ ២០២០៕