ការនាំចេញជលផលរបស់វៀតណាមមានការកើនឡើងគួរឲ្យកត់សម្គាល់

(VOVWORLD) - នេះគឺជាអត្រាកំណើនកំណត់ត្រារបស់វិស័យជលផល។ ក្នុងនោះទំនិញពីរមុខ គឺបង្កង និងត្រីប្រា ត្រូវបានគេប្រើប្រាស់ច្រើនជាងគេ។ 

យោងតាមទិន្នន័យថ្មីបំផុតរបស់សមាគមអ្នកនាំចេញ និងផលិតជលផលវៀតណាម ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២២ ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមសម្រេចបាន ៥,៨ ពាន់លានដុល្លារ កើនឡើងជិត ៤១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ នេះគឺជាអត្រាកំណើនកំណត់ត្រារបស់វិស័យជលផល។ ក្នុងនោះទំនិញពីរមុខ គឺបង្កង និងត្រីប្រា ត្រូវបានគេប្រើប្រាស់ច្រើនជាងគេ។ ដោយសារការនាំចេញមានការរីកចម្រើន ដូច្នេះសហគ្រាសជលផលជាច្រើន មានសុទិដ្ឋិនិយមចំពោះទីផ្សារ។

ជាមួយនឹងសញ្ញាវិជ្ជមាននេះ សមាគមអ្នកនាំចេញនិងផលិតផលផលវៀតណាមបានព្យាករណ៍ថា ការនាំចេញជលផលនឹងឈានដល់ ១០ ពាន់លានដុល្លារជាលើកដំបូងក្នុងឆ្នាំនេះ។ ក្នុងនោះ តាមការគ្រោងទុក ការនាំចេញបង្កងនៅឆ្នាំនេះ ទំនងជាអាច កើនលើសពី ៤ពាន់លានដុល្លារអាមេរិក។ ការនាំចេញត្រីប្រាដោយឡែក ក៏បានកត់ត្រាកំណើនខ្ពស់ផងដែរ ដែលបានឈានដល់ ១,៤ ពាន់លានដុល្លារ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ