ការនាំចេញឈើរបស់វៀតណាមនឹងសម្រេចបាន ២០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២៥

(VOVWORLD) - នាព្រឹតថ្ងៃទី ១៨ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ សមាគមឈើនិងផលិតផលព្រៃឈើវៀតណាមបានរៀបចំមហាសន្និបាតនីតិកាលទី ៤ (២០១៩ - ២០២៤)។
លោក Do Xuan Lap អគ្គនាយកក្រុមហ៊ុនភាគហ៊ុនរួមឧស្សាហកម្មឈើ Tien Dat និង Binh Dinh ត្រូវបានជ្រើសរើសជាប្រធានសមាគម។ ក្នុងរយៈប៉ុន្មានឆ្នាំកន្លងមក វិស័យកែច្នៃឈើវៀតណាមមានកំណើនជាបន្តបន្ទាប់ ហើយទទួលការជំហានអភិវឌ្ឍមានលក្ខណៈទម្លុះ។ បច្ចុប្បន្ននេះ វៀតណាមគឺជាប្រទេសនាំចេញឈើធំទី ២ នៅអាស៊ី បន្ទាប់ពីចិននិងជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញឈើជួរមុខទាំង ៥ នៅលើពិភពលោក។ ក្នុងឆ្នាំ ២០១៩ ការនាំចេញឈើនិងរុក្ខផលគ្រោងសម្រេចបាន ១១ ពាន់លានដុល្លារអាមេរិក ប្រាក់ចំណូលនៅទីផ្សារក្នុងស្រុកសម្រេចបានប្រមាណ ៣ ពាន់លានដុល្លារអាមេរិក។ គិតមកដល់ពេលនេះ វៀតណាមមានសហគ្រាសចំនួន ៥៤០០ ហើយបង្កើតការងារធ្វើស្ថេរភាពសម្រាប់កម្មករជាង ៥០ ម៉ឺននាក់។ រដ្ឋាភិបាលនិងសហគ្រាសផ្នែកឈើវៀតណាម ដាក់គោលដៅនឹងសម្រេចបានតម្លៃនាំចេញសរុប ២០ ពាន់លានដុលារអាមេរិកនៅឆ្នាំ ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ