ការនាំចេញទៅកាន់អាមេរិករីកចម្រើនក្នុងខែកុម្ភៈ

(VOVWORLD) - សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាមជាមួយនឹងទំហំ ប៉ាន់ស្មានជាង ១៣ ពាន់លានដុល្លារក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ។ 

យោងតាមទិន្នន័យថ្មីបំផុតនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម  ទំហំពាណិជ្ជកម្មសរុបរវាងវៀតណាមនិងអាមេរិកក្នុងខែកុម្ភៈឆ្នាំនេះ សម្រេចបានចំនួន ជាង ៧,៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៣% បើធៀបនឹងរយៈពេលដូចគ្នាកាល ពីឆ្នាំមុន ដែលក្នុងនោះការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកសម្រេច បានចំនួន ៦,៨ ពាន់លានដុល្លារ កើនឡើង ៦%។
សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាមជាមួយនឹងទំហំ ប៉ាន់ស្មានជាង ១៣ ពាន់លានដុល្លារក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ។ ក្នុងរយៈ ពេល ២ ខែ វៀតណាមមានមុខទំនិញចំនួន ៤ មុខដែលសម្រេចបានទំហំនាំចេញ លើសពី ១  ពាន់លានដុល្លារទៅកាន់ទីផ្សារសហរដ្ឋអាមេរិក រួមមាន៖ គ្រឿងម៉ាស៊ីន ឧបករណ៍ កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់ ទូរស័ព្ទគ្រប់ប្រភេទ និងគ្រឿងបន្លាស់ និងទំនិញវាយនភណ្ឌ។ ខែកុម្ភៈក៏បានកត់ត្រាសញ្ញាវិជ្ជមានចំពោះ ការបញ្ជាទិញជលផលនាំចេញផងដែរ ដែលធ្វើឱ្យចំណូលនៃទំនិញនេះសម្រេចបាន ១៦៤ លានដុល្លារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ