ការនាំចេញទូរស័ព្ទ កុំព្យូទ័រ ស្បែកជើងទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង

(VOVWORLD) - ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំនេះ សហរដ្ឋអាមេរិកបាននាំចូលពីវៀតណាមនូវ ម៉ាស៊ីនឧបករណ៍ សម្ភារៈនិងគ្រឿងបន្លាស់ផ្សេងៗទៀត ចំនួនទឹកប្រាក់ ៩៥២ លានដុល្លារអាមេរិក កើនឡើង ៥៣,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។
ការនាំចេញទូរស័ព្ទ កុំព្យូទ័រ ស្បែកជើងទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង - ảnh 1 សហរដ្ឋអាមេរិកនៅតែជាទីផ្សារធំបំផុតសម្រាប់ការនាំចូលវាយនភ័ណ្ឌនិងសម្លៀកបំពាក់ពីប្រទេសវៀតណាម

យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋាន គយបានឲ្យដឹងថា ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំនេះ ទំនិញនាំចេញសំខាន់ៗរួមមាន ទូរស័ព្ទ កុំព្យូទ័រ ស្បែកជើងជាដើម របស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក បានកើនឡើងយ៉ាងខ្លាំង ដោយសម្រេចបានជាង ១០ ពាន់លានដុល្លារអាមេរិក។ កុំព្យូទ័រនិងផលិតផលអេឡិចត្រូនិក បាន ជួយឲ្យវៀតណាមរកប្រាក់ចំណូលបាន ១,២ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣៥% បើរៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

ចំពោះម៉ាស៊ីនឧបករណ៍ សម្ភារៈនិងគ្រឿងបន្លាស់ផ្សេងៗទៀត ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំនេះ សហរដ្ឋ អាមេរិកបាននាំចូលពីវៀតណាមនូវទឹកប្រាក់ចំនួន ៩៥២ លានដុល្លារអាមេរិក កើនឡើង ៥៣,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

ចំពោះស្បែកជើងគ្រប់ប្រភេទវិញសហរដ្ឋអាមេរិកនៅតែបន្តជាទីផ្សារនាំចូលដ៏សំខាន់សម្រាប់ផលិតផលស្បែកជើងរបស់វៀតណាមដែលមានតម្លៃ ៩៨៥ លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ