ការនាំចេញបន្លែនិង​ផ្លែឈើវៀតណាមអាចសម្រេច​ ៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣

(VOVWORLD) - យោងតាមការស្ថិតិរបស់អគ្គនាយកដ្ឋានគយបានបង្ហាញថា គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២២ ការនាំចេញបន្លែនិងផ្លែឈើសម្រេចបានជាង ៣,១ពាន់លានដុល្លារ។ តាមការព្យាករណ៍នៅដំណាច់ឆ្នាំ២០២២ការនាំចេញអាចឈានដល់៣,៤ ពាន់លានដុល្លារ។
ការនាំចេញបន្លែនិង​ផ្លែឈើវៀតណាមអាចសម្រេច​ ៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ - ảnh 1ផ្លែទទឹមស្បែកបៃតងវៀតណាមត្រូវបានលក់នៅសហរដ្ឋអាមេរិក។ រូបថត៖ អ្នកសារព័ត៌មាន/VOV-Washington

បច្ចុប្បន្ននេះ ផលិតផលផ្លែឈើស្រស់ជាច្រើន ដែលជាផលិតផលនាំចេញដ៏សំខាន់នៅក្នុងខេត្តភាគខាងត្បូង កំពុងស្ថិតក្នុងរដូវប្រមូលផលសំខាន់ ដូចជា ចេក ផ្លែស្រកានាគ ស្វាយ ផ្លែទទឹម ខ្នុរ ជាដើម។ ជាមួយនឹងទីផ្សារជាច្រើនបានបើកចំហរសម្រាប់ផលិតផលផ្លែឈើស្រស់នៅវៀតណាម គេបានព្យាករណ៍ថា ក្នុងឆ្នាំ២០២៣ ការនាំចេញផលិតផលផ្លែឈើស្រស់នឹងទទួលបានលទ្ធផលវិជ្ជមានជាច្រើន។

ក្នុងឆ្នាំ ២០២២ ផលិតផលផ្លែឈើស្រស់របស់វៀតណាមជាច្រើនដូចជា ផ្លែចេក ទុរេន ល្ហុង ត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារចិន។ លើសពីនេះ ផ្លែទទឹម និងក្រូចឆ្មាររបស់វៀតណាម ក៏ត្រូវបានអនុញ្ញាតឱ្យនាំចូលទៅកាន់ទីផ្សារនូវែលសេឡង់ និងផ្លែមៀនស្រស់ ក៏ត្រូវបានអនុញ្ញាតឱ្យនាំចូលទៅក្នុងប្រទេសជប៉ុនផងដែរ។ អ្នកនាំចេញកសិផលមួយចំនួនបានព្យាករណ៍ថា ការចាប់ផ្តើមរដូវនាំចេញផ្លែឈើនិងកសិផលក្នុងឆ្នាំដំណាំថ្មី នឹងមានអត្ថប្រយោជន៍ជាច្រើន ដោយសារតម្លៃដឹកជញ្ជូនកាត់បន្ថយ; ទីផ្សារនាំចេញក៏រីកចម្រើននៅពេលដែលទីផ្សារកាន់តែច្រើនបើកចំហសម្រាប់ផលិតផលផ្លែឈើស្រស់របស់វៀតណាម។

យោងតាមសមាគមន៍បន្លែនិងផ្លែឈើវៀតណាមក្នុងខែចុងក្រោយនៃឆ្នាំ២០២២ ការនាំចេញបន្លែនិងផ្លែឈើវៀតណាមនឹងបន្តរីកចម្រើនដោយប្រាក់ចំណូលជាមធ្យមប្រហែល ២៥០-២៦០ លានដុល្លារ/ខែ; ហើយបានគេព្យាករណ៍ថា ឆ្នាំ ២០២៣ នឹងក្លាយជាឆ្នាំដ៏មានសន្ទុះសម្រាប់ឧស្សាហកម្មផ្លែឈើនិងបន្លែ ជាមួយនឹងការនាំចេញត្រូវបានប៉ាន់ស្មានប្រហែល ៤ ពាន់លានដុល្លារអាមេរិក៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ