ការ​នាំចេញ​ផលិតផល​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបាន​​ជាង ៤៣ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ក្នុងរយៈពេល ១០ខែដើមឆ្នាំនេះ ប្រាក់ចំណូលពីការនាំចេញសរុបនៃវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបានជិត ៤៣,១ពាន់លានដុល្លារអាមេរិក។

តម្លៃអតិរេកពាណិជ្ជកម្មនៃវិស័យទាំងនេះ សម្រេចបាន ៩,៣ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការ​នាំចេញ​ផលិតផល​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបាន​​ជាង ៤៣ ពាន់លានដុល្លារអាមេរិក - ảnh 1ប្រភព៖ vneconomy

ក្នុងខែតុលាកន្លងទៅ ការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានប៉ាន់ប្រមាណថា ឈានដល់ជាង ៤,៨ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៧,៤% បើធៀបនឹងខែកញ្ញា និងកើនឡើងជិត ១២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទាក់ទងនឹងទីផ្សារ ក្នុងរយៈពេល ១០ ខែកន្លងទៅ តម្លៃនៃការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅកាន់ទីផ្សារក្នុងទ្វីបអាស៊ី បានកើនឡើង ៥,៧% និងទ្វីបអាហ្វ្រិកកើនឡើង ២១,៦%។ ចិន អាមេរិក និងជប៉ុន នៅតែជាទីផ្សារនាំចេញធំជាងគេទាំងបីនៃផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាម។

ដើម្បីជំរុញការអភិវឌ្ឍទីផ្សារប្រើប្រាស់ក្នុងស្រុកនិងនាំចេញ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបន្ត បានដោះស្រាយបញ្ហាទីផ្សារ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញកសិផល និងជលផល ជាពិសេសគឺទីផ្សារនៃប្រទេសចិន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។ ក្រសួងបានសម្របសម្រួលការពារពាណិជ្ជសញ្ញា និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញសម្រាប់ផលិតផលនាំចេញដ៏មានសក្តានុពលរបស់វៀតណាមទៅបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ