ការនាំចេញផលិតផលវាយនភ័ណ្ឌ បន្លែនិងផ្លែឈើបានកើនឡើងយ៉ាងខ្លាំង
(VOVWORLD) - យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍ ន៍ជនបទថា បច្ចុប្បន្ននេះ វៀតណាមមានផលិតផលកសិកម្មនាំចេញសំខាន់ៗជាង ១០ប្រភេទ រួមមានៈ ស្រូវ កាហ្វេ កៅស៊ូ ស្វាយចន្ទី ម្រេច តែ បន្លែ ត្រីសមុទ្រ ឈើ ហើយផលិតផលឈើមានវត្តមាននៅក្នុងប្រទេសនិងដែន ដីចំនួន ១៦០ ជុំវិញពិភពលោក។ ដោយឡែក ផលិតផលមួយចំនួនដែលមានតំលៃនាំចេញបានជាង ១ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដូចជា កាហ្វេ អង្ករ ស្វាយចន្ទីនិងបន្លែជាដើម។
ស្របពេលជាមួយគ្នានេះដែរ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា តម្លៃនៃការនាំចេញបន្លែនិងផ្លែឈើនៃខែឧសភាឆ្នាំ ២០១៥ ទទួលបានប្រមាណ ៤២៤ លានដុល្លារដែលនាំមកនូវតម្លៃនាំចេញបន្លែ ផ្លែឈើ ក្នុងរយៈពេល៥ខែដើមឆ្នាំ ២០១៩ ត្រូវបានប៉ាន់ប្រមាណថាទទួលបានចំនួន ១,៨ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ១០,៣% បើប្រៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ ២០១៨។
សម្ព័ន្ធសមាគមវាយនភ័ណ្ឌនិងសំលៀកបំពាក់វៀតណាម (Vitas) បានឱ្យដឹងថា សរុបការនាំចេញវាយនភ័ណ្ឌនិងសម្លៀកបំពាក់ក្នុងរយៈពេល ៥ ខែកន្លងទៅនេះ បានកើនឡើងដល់ ១៤,៥ ពាន់លានដុល្លារ កើនឡើងជាង ៩% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៨ និង ស្មើចំនួន ៣៦,៣% នៃផែនការសម្រាប់ឆ្នាំ ២០១៩ផងដែរ៕