ការនាំចេញមុខទំនិញជាច្រើននឹងមាន​ការ​​រីកចម្រើននៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៣​

(VOVWORLD) - តាមការព្យាករណ៍របស់ផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្ម សកម្មភាពនាំចេញក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣នេះនឹងបន្តរីកចម្រើនដោយសារតែអតិផរណាមាននិន្នាការធ្លាក់ចុះនៅក្នុងខឿនសេដ្ឋកិច្ចធំៗដូចជា៖ សហរដ្ឋអាមេរិក អឺរ៉ុប; ទំនិញនៅសល់នៃបណ្តាប្រទេសកំពុងធ្លាក់ចុះជាបណ្តើរៗ។ 
ការនាំចេញមុខទំនិញជាច្រើននឹងមាន​ការ​​រីកចម្រើននៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៣​ - ảnh 1ជ្រុងមួយនៃកំពង់ផែ Cat Lai ក្នុងទីក្រុងហូជីមិញ។ រូបថត៖ Danh Lam/TTXVN

ទន្ទឹមនឹងនោះ តម្រូវការប្រើប្រាស់ទំនិញក៏បានកើនឡើងក្នុងឱកាសពិធីបុណ្យចុងឆ្នាំ ; វៀតណាមក៏ទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរផលិតកម្មទៅវៀតណាមផងដែរ។ តំណាងនាយកដ្ឋាននាំចេញនាំចូល (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) បានឲ្យដឹងថា ដោយមានវិធានការវិជ្ជមាននិងសមកាលកម្ម សំដៅដោះស្រាយការលំបាកដើម្បីជួយឧបត្ថម្ភផលិតកម្មក្នុងស្រុក ជំរុញពាណិជ្ជកម្ម ពង្រីកទីផ្សារក្នុងស្រុកនិងការនាំចេញ ត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា ដូច្នេះសកម្មភាពនាំចេញនាពេលកន្លងទៅរក្សាបានកំណើនជាបន្តបន្ទាប់។

លោក Dang Phuc Nguyen អគ្គលេខាធិការសមាគមបន្លែនិងផ្លែឈើវៀតណាមបានព្យាករណ៍ថា ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំនៅសល់រយៈពេល ៣ ខែ ដែលពេលវេលានៃពិធីបុណ្យនានា ដូច្នេះការនាំចេញបន្លែនិងផ្លែឈើនៅតែមានសក្ដានុពលច្រើន។ ជាពិសេស ក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ គឺជារដូវប្រមូលផលនៃបន្លែនិងផ្លែឈើជាច្រើនដែលមានទិន្នផលទូទាំងប្រទេសប្រហែល ៧,៦ លានតោន។ ការផ្គត់ផ្គង់ផ្លែឈើដ៏សម្បូរបែបនឹងបំពេញតម្រូវការនាំចេញនៅប៉ុន្មានខែចុងឆ្នាំ។ ដូច្នេះ តម្លៃប្រាក់នាំចេញបន្លែនិងផ្លែឈើនឹងខ្ពស់ជាងមធ្យមក្នុងត្រីមាសមុនៗ។ ការនាំចេញបន្លែនិងផ្លែឈើត្រូបានព្យាករណ៍អាចនាំមកនូវប្រាក់ចំណូលជាង ៥,៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ។ ជាពិសេស ការនាំចេញផ្លែធូរេនទៅកាន់ប្រទេសចិននឹងបន្តបង្កើតកំណត់ត្រាថ្មីដោយនាំធូរេនក្លាយជាទំនិញថ្មី ដែលមានតម្លៃនាំចេញជាង ១,៧ ពាន់លានដុល្លារអាមេរិក៕


ប្រតិកម្មទៅវិញ

ផ្សេងៗ