ការនាំចេញម្រេចរបស់វៀតណាមនៅរក្សាលំដាប់ថ្នាក់អំពីទន្នផលនិងបរិមាណ

ការនាំចេញម្រេចរបស់វៀតណាមនៅរក្សាលំដាប់ថ្នាក់អំពីទន្នផលនិងបរិមាណ - ảnh 1
ការនាំចេញម្រេចរបស់វៀតណាមនៅរក្សាលំដាប់ថ្នាក់អំពីទន្នផលនិងបរិមាណ (VOV)

        Vovworld-ឆ្នាំ២០១៣ ការនាំចេញម្រេចទូទាំងប្រទេសវៀតណាមទទួលបាន
ប្រមាណ​១៣៤ពាន់តោនក្នុងតំលៃប្រាក់៨៩៩លានដុល្លារអាមេរិក កើនជិត​១៥%
អំពីបរិមាណនិងជាង១៣%អំពីតំលៃប្រាក់ពាណិជ្ជកម្មបើប្រៀបនឹងឆ្នាំ​២០១២។​ ការនាំចេញម្រេចរបស់វៀតណាមកំពុងរក្សាចំណាត់ថ្នាក់ទី១អំពីទិន្នផល​និង
បរិមាណនាំចេញលើពិភពលោក មានតួនាទីសំខាន់ក្នុងស្ថិរភាព​តំលៃ​និងទីផ្សារ។

        តាមសមាគមម្រេចវៀតណាម នាបច្ចុប្បន្នបរិមាណម្រេច៩៥%​ដើម្បី​ត្រូវបាន
ទៅប្រទេសនិងដំបន់ដែនដីជាង៨០ រីឯ៥%សល់លក់ដូរក្នុងប្រទេស។ វៀតណាម
មានអង្គភាពអាជីវកម្មនាំចេញម្រេចជួរមុខលើពិភពលោកប្រមាណ១៥អង្គភាព ស្រូបយកជាង៥០%នៃទីផ្សារនាំចេញ។​ នាបច្ចុប្បន្ន អាមេរិកជា​ទីផ្សារនាំចេញ
ម្រេចឈរលំដាប់ថ្នាក់ទី១របស់វៀតណាម។ បន្ទាប់នោះគឺអាល្លឺម៉ង់ UAE ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ