ការនាំចេញស្បែកជើងរបស់វៀតណាមក្នុងឆ្នាំ២០២៤ គ្រោងនឹងសម្រេចបានពី ២៦ ដល់ ២៧ ពាន់លានដុល្លារអាមេរិក
(VOVWORLD) - ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ទំហំនាំចេញស្បែក និងស្បែកជើងរបស់ វៀតណាមសម្រេចបានជាង៦,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៥,៧% បើ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការផលិតស្បែកជើងសម្រាប់នាំចេញទៅកាន់ទីផ្សារ EU។ (រូបថត៖ Tran Viet/TTXVN) |
សមាគមស្បែក ស្បែកជើង និងកាបូបវៀតណាម (Lefaso) បានព្យាករណ៍ថា ទំហំនាំចេញរបស់ផ្នែកនៅក្នុងឆ្នាំនេះនឹងសម្រេចបានពី ២៦ ដល់ ២៧ ពាន់លាន ដុល្លារអាមេរិក។ ដើម្បីសម្រេចបាននូវគោលដៅនេះ ផ្នែកស្បែក និងស្បែកជើង របស់វៀតណាមបន្តពង្រីក និងធ្វើពិពិធកម្មទីផ្សារ ខណៈផ្តោតលើការរក្សាទីផ្សារ ប្រពៃណីដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU)។
ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ទំហំនាំចេញស្បែក និងស្បែកជើងរបស់ វៀតណាមសម្រេចបានជាង៦,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៥,៧% បើ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សហរដ្ឋអាមេរិកមានសមាមាត្រធំបំផុត ប្រហែល ៣៥% បន្ទាប់មកគឺសហភាពអឺរ៉ុប (EU) ដោយស្រូបយក ២៦%។ អ្នកជំនាញ បានចាត់ទុកថា វៀតណាមមានគុណសម្បត្តិប្រកួតប្រជែងសំខាន់ៗជាច្រើនបើធៀប នឹងប្រទេស ផលិត និងនាំចេញស្បែកជើង-កាបូបដទៃទៀត។ វៀតណាមជាប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ដោយស្រូបយកជាង៦០%នៃទំហំពាណិជ្ជកម្មសកល។
បច្ចុប្បន្ននេះ វៀតណាមមានរោងចក្រផលិតស្បែកជើងជាង ១០០០ កន្លែង ដែលបង្កើតការងារសម្រាប់កម្មករប្រហែល ១,៥ លាននាក់ រួមចំណែកប្រហែល ៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ យុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មរបស់ វៀតណាមដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣៥ បានកំណត់វិស័យវាយនភណ្ឌ និងស្បែកជើង ជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មអាទិភាព៕