ការនាំចេញអង្ករក្នុងរយៈពេល ៦ ខែកើនឡើងជិត ១៨%

(VOVWORLD) - យោងតាមនាយកដ្ឋានកែច្នៃនិងការអភិវឌ្ឍទីផ្សារផលិតផលកសិកម្ម យថាទស្សន៍នៃការនាំចេញអង្ករកំពុងត្រូវបានបើក នៅពេលដែល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ត្រូវបានរដ្ឋសភា អនុម័ត។ 

យោងតាមនាយកដ្ឋានកែច្នៃនិងការអភិវឌ្ឍទីផ្សារផលិតផលកសិកម្ម នៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជន បទបានឱ្យដឹងថា បរិមាណនាំចេញអង្ករក្នុងខែមិថុនាមានចំនួន ៤០៩ ពាន់តោន គិតជាទឹកប្រាក់ស្មើនឹង ២០៧ លានដុល្លារ ដែលនាំមកនូវបរិមាណនិងតម្លៃសរុបនៃការនាំចេញអង្ករ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ សម្រេចបានជិត ៣,៥ លានតោន គិតជាទឹកប្រាក់ជាង ១,៧ ពាន់លានដុល្លារ កើនឡើង ៤,៤% គិត ជាបរិមាណនិងកើន ១៧,៩% គិតជាតម្លៃ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ គិតក្នុងរយៈពេល ៥ ខែដើមឆ្នាំ ប្រទេសហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងទីផ្សារនាំចេញអង្កររបស់វៀតណាម ដែលមានចំណែកទីផ្សារ ៤០% ដែលមានបរិមាណ ១,៣ លានតោន។ ទីផ្សារដែលមានតម្លៃនាំចេញអង្គរការកើនឡើងខ្លាំងបំផុត គឺ សេណេហ្កាល់ កើនឡើងជាង ១៨ ដង ឥណ្ឌូណេស៊ីកើនឡើងជិត ៣ ដង និងចិនកើនឡើង ២ ដង។ តម្លៃអង្ករនាំចេញជាមធ្យមក្នុងរយៈពេល ៥ ខែដើមឆ្នាំ ឈានដល់ ៤៨៥ ដុល្លារ/តោន ពោលគឺ កើនឡើង ១៣ ភាគ រយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

យោងតាមនាយកដ្ឋានកែច្នៃនិងការអភិវឌ្ឍទីផ្សារផលិតផលកសិកម្ម យថាទស្សន៍នៃការនាំចេញអង្ករកំពុងត្រូវបានបើក នៅពេលដែល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ត្រូវបានរដ្ឋសភាអនុម័ត។ យោងតាមកិច្ចព្រមព្រៀង សហភាពអឺរ៉ុបផ្តល់ឱ្យវៀតណាមនូវកូតាអង្ករចំនួន ៨០.០០០ តោនក្នុងមួយឆ្នាំ និងធ្វើសេរីភាវូបនីយកម្មទាំងស្រុងសម្រាប់អង្ករចុង។ បន្ទាប់ពី រយៈពេល ៣ ដល់ ៥ ឆ្នាំ អត្រាពន្ធសម្រាប់ផលិតផលស្រូវនឹងវិលត្រឡប់មករក ០% វិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ