ការ​នាំ​ចូល​-​នាំ​ចេញទំនិញ និងសកម្មភាពឆ្លងដែនយ៉ាងរស់រវើក ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នៅ​ច្រក​ទ្វារ​ព្រំដែនខេត្ត Lao Cai

(VOVWORLD) - នៅច្រកទ្វារព្រំដែនអន្តរជាតិ Lào Cai បន្ទាប់ពីច្រកទ្វារព្រំដែនបើក ទាំងច្រកចេញ និងច្រកចូលគឺមានវត្តមានពលរដ្ឋវៀតណាម និងចិនដំបូងដែលចូលមកធ្វើនីតិវិធី។ ដូចធម្មតា តំណាងប៉ុស្តិ៍ការពារព្រំដែន ផ្តល់អំណោយ ប្រជាពលរដ្ឋទាំងពីរនាក់ដំបូង ដែលមកធ្វើនិតិវិធី។
ការ​នាំ​ចូល​-​នាំ​ចេញទំនិញ និងសកម្មភាពឆ្លងដែនយ៉ាងរស់រវើក  ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នៅ​ច្រក​ទ្វារ​ព្រំដែនខេត្ត Lao Cai - ảnh 1សកម្មភាពនាំចូល និងនាំចេញទំនិញ និងសកម្មភាពឆ្លងដែននៅច្រកព្រំដែន Lao Cai បានប្រព្រឹត្តទៅយ៉ាងរស់រវើក និងរលូន (រូបថត៖ vna)

នាដើមឆ្នាំថ្មី ២០២៤ (ថ្ងៃទី ១០ ខែកុម្ភៈ) សកម្មភាពនាំចូល និងនាំចេញទំនិញ និងសកម្មភាពឆ្លងដែននៅច្រកព្រំដែន Lao Cai បានប្រព្រឹត្តទៅយ៉ាងរស់រវើក និងរលូន។

នៅព្រឹកព្រលឹម ថ្ងៃទី១នៃបុណ្យតេត ការនាំចូលនិងនាំចេញត្រូវបានប្រព្រឹត្តិទៅតាមច្រកទ្វារព្រំដែនអន្តរជាតិ Kim Thành។ អាជ្ញាធរនៅច្រកទ្វារព្រំដែនបានផ្តល់ផ្កាដល់អ្នកបើកបរដំបូងគេពីប្រទេសទាំងពីរចូលប្រទេសគ្នាដោយរំពឹងថាទទួលបានឆ្នាំអំណោយផលក្នុងការដោះដូពាណិជ្ជកម្ម។ ទំនិញដែលនាំចេញពីទីនេះ ភាគច្រើនជាផ្លែឈើមកពីខេត្តភាគខាងត្បូងដូចជា ឪឡឹក ផ្លែស្រកានាគ ទុរេន ខ្នុរ។

នៅច្រកទ្វារព្រំដែនអន្តរជាតិ Lào Cai បន្ទាប់ពីច្រកទ្វារព្រំដែនបើក ទាំងច្រកចេញ និងច្រកចូលគឺមានវត្តមានពលរដ្ឋវៀតណាម និងចិនដំបូងដែលចូលមកធ្វើនីតិវិធី។ ដូចធម្មតា តំណាងប៉ុស្តិ៍ការពារព្រំដែន ផ្តល់អំណោយ ប្រជាពលរដ្ឋទាំងពីរនាក់ដំបូង ដែលមកធ្វើនិតិវិធី។

យោងតាមនាយកដ្ឋានគយនៃខេត្ត Lao Cai បានឱ្យដឹងថា មានអង្គភាពអាជីវកម្មចំនួន ៤០ អង្គភាព បានចុះឈ្មោះនាំចូល និងនាំចេញទំនិញក្នុងអំឡុងពិធីបុណ្យតេតប្រពៃណី ២០២៤ ពោលគឺកើនឡើងយ៉ាងខ្លាំងបើធៀបនឹងឆ្នាំមុនៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ