ការបើកកិច្ចប្រជុំកំពូលជាប្រចាំឆ្នាំរបស់សហភាពអាហ្វ្រិក

(VOVWORLD) - កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សហភាពអាហ្វ្រិក (AU) បានបើកនាថ្ងៃទី ៩ ខែកុម្ភៈនៅទីក្រុង Addis Ababa ប្រទេស Ethiopia។
ការបើកកិច្ចប្រជុំកំពូលជាប្រចាំឆ្នាំរបស់សហភាពអាហ្វ្រិក - ảnh 1តំណាងទាំងឡាយក្នុងពិធីបើកកិច្ចប្រជុំកំពូលជាប្រចាំឆ្នាំរបស់សហភាពអាហ្វ្រិក (រូបថត៖ UN)

សន្និសីទបានប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ ដោយមានប្រធានបទ “ធ្វើឱ្យអាវុធស្ងាត់សំឡេង“ ដែលទាក់ទាញការចូលរួមពីថ្នាក់ដឹកនាំទាំងអស់នៃបណ្តាប្រទេសអាហ្រ្វិក សំដៅផ្តោតលើការពិភាក្សានិងស្វែងរកវិធានការពង្រីកជា អតិបរមា នូវតួនាទីដឹកនាំរបស់សហភាពនេះ ចំពោះប្រទេសនានា ដើម្បីដោះស្រាយជម្លោះដែលរីករាលដាលយ៉ាងទូលាយនៅទូទាំងទ្វីបអាហ្វ្រិកផងដែរ។

ថ្លែងមតិនៅឯកិច្ចប្រជុំកំពូលនេះ ប្រធានគណៈកម្មាធិការ AU លោក Moussa Faki បានឲ្យដឹងថា AU ប្រឆាំងជំទាស់ផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់ប្រធានាធិបតីអាមរិក លោក ដូណាល់ត្រាំ ស្តីពីការជុំវិញឲ្យបញ្ចប់ជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនផងដែរ។ លោក Moussa Faki ក៏បានលើកឡើងពីបញ្ហាភេរវកម្ម ជម្លោះរវាងសហគមន៍ និងវិបត្តិមុននិងក្រោយការបោះឆ្នោត ដែលបណ្តាប្រទេសអាហ្វ្រិកត្រូវប្រឈមមុខនាពេលបច្ចុប្បន្ន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ