ការបើកចំណាយថវិកាវិនិយោគសាធារណៈវិវឌ្ឍន៍ជាវិជ្ជមានក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៣

(VOVWORLD) - ខេត្តក្រុងមួយចំនួនមានអត្រាការបើកចំណាយថវិកាខ្ពស់គឺ៖ ហាណូយ ហូជីមិញ Binh Duong។

យោងតាមអគ្គនាយកដ្ឋានស្ថិតិការបើកចំណាយថវិកាវិនិយោគ សាធារណៈក្នុងខែសីហា ត្រូវបានគេប៉ាន់ប្រមាណថានឹងកើនឡើង ២៩,១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សរុបមក ក្នុងរយៈពេល ៨ ខែដំបូង ដើមទុនវិនិយោគពីថវិការដ្ឋមានចំនួនជិត ៥០% នៃផែនការឆ្នាំ ហើយកើនឡើង ២៣.១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខេត្តក្រុងមួយចំនួនមានអត្រាការបើកចំណាយថវិកាខ្ពស់គឺ៖ ហាណូយ ហូជីមិញ Binh Duong។

ទាក់ទងនឹងក្រសួង និងស្ថាប័ន ក្នុងរយៈពេល ៨ ខែកន្លងមកនេះ ក្រសួងគណនាគមន៍ និងដឹកជញ្ជូនបាននាំមុខក្នុងការអនុវត្តន៍ទុនពីថវិការដ្ឋ។ បន្ទាប់មកគឺក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធាន និងបរិស្ថាន។

ដើម្បីសម្រេចបាននូវអត្រាការបើកចំណាយថវិកាលើសពី ៩៥% តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ក្រសួង ស្ថាប័ន និងមូលដ្ឋានត្រូវយកចិត្តទុកដាក់ និងអនុវត្តន៍ដំណោះស្រាយឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីជំរុញ ការបើកចំណាយថវិកាវិនិយោគសាធារណៈ។ អាស្រ័យហេតុនេះ ក្រសួង ស្ថាប័ន និងមូលដ្ឋានចាំបាច់ត្រូវកែសម្រួលផែនការទុនសម្រាប់ភារកិច្ច និងគម្រោងនានា ដែលត្រូវបានរដ្ឋាភិបាលរាយការណ៍ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី៥ (ឧសភា-មិថុនា) នាពេលថ្មីៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ