ការ​បើក​ចំណាយ​ទុនវិនិយោគសាធារណៈនឹងសម្រេច​បាន​គោល​ដៅ ៩៥%

(VOVWORLD) - ថ្លែងមតិក្នុងសន្និសីទសារព័ត៌មានប្រចាំខែសីហារបស់រដ្ឋាភិបាលដែលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី ៩ ខែកញ្ញា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគលោក Tran Quoc Phuong បានឲ្យដឹងថា ការបើកចំណាយដើមទុនវិនិយោគសាធារណៈក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ បានឈានដល់កម្រិតខ្ពស់បំផុត។ 
ការ​បើក​ចំណាយ​ទុនវិនិយោគសាធារណៈនឹងសម្រេច​បាន​គោល​ដៅ ៩៥% - ảnh 1សន្និសីទសារព័ត៌មានប្រចាំខែសីហារបស់រដ្ឋាភិបាល។ រូបថត៖ An Dang - VNA

នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ទំនុកចិត្តក្នុងការសម្រេចបាននូវអត្រាបើកចំណាយខ្ពស់នាប៉ុន្មានខែចុងឆ្នាំនេះ។

យោងតាមអនុរដ្ឋមន្ត្រី លោក Tran Quoc Phuong បច្ចុប្បន្ននេះ បញ្ជីគម្រោងមានច្រើនណាស់ ហើយគម្រោងដែលមានទ្រង់ទ្រាយធំក៏ច្រើនដែរ។ ដូច្នេះ ភារកិច្ចសំខាន់ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំសម្រាប់ការបើកចំណាយទុនវិនិយោគសាធារណៈគឺត្រូវពន្លឿនដំណោះស្រាយដែលរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តន៍សេចក្តីសម្រេចចិត្តស្តីពីការបកចំណាយទុនវិនិយោគសាធារណៈ។ ទន្ទឹមនឹងនោះ ភ្នាក់ងារបើកចំណាយដើមទុនវិនិយោគសាធារណៈត្រូវពន្លឿនដំណើរការអនុវត្តនិងដាក់ពង្រាយនីតិវិធីបើកចំណាយនៅឃ្លាំងប្រាក់ឲ្យបានឆាប់ៗ។

អនុរដ្ឋមន្ត្រី Tran Quoc Phuong បានអះអាងថា៖ ប្រព័ន្ធទាំងមូលបម្រើការបើកចំណាយនិងបែបបទរដ្ឋបាលបានត្រៀមរួចរាល់ ហើយប្រសិនបើមានឯកសារទូទាត់ប្រាក់នឹងត្រូវផ្ទេរឱ្យលឿនតាមដែលអាចធ្វើទៅបាន។ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនេះ ក្រសួងផែនការ និងវិនិយោគ ជឿជាក់ថា គោលដៅនៃការបញ្ចេញទុនវិនិយោគសាធារណៈ ៩៥% ដែលស្នើសុំដោយនាយករដ្ឋមន្ត្រី នឹងសម្រេចនៅឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ