ការបើកជើងហោះហើរអន្តរជាតិឡើងវិញ៖ ត្រឹមតែលក់សំបុត្រឲ្យអ្នកដែល មានទិដ្ឋាការនិងកន្លែងស្នាក់នៅជាក់លាក់នៅវៀតណាមប៉ុណ្ណោះ

(VOVWORLD) - នាយប់ថ្ងៃទី១៦ កញ្ញា ក្រសួងគមនាគមន៍ដឹកជញ្ជូន វៀតណាមបាន ផ្ញើរលិខិតបន្ទាន់ទៅកាន់អង្គភាពពាក់ព័ន្ធនានាស្ដីពីការបើកជើងហោះហើរអន្តរជាតិឡើងវិញ។ 
ការបើកជើងហោះហើរអន្តរជាតិឡើងវិញ៖ ត្រឹមតែលក់សំបុត្រឲ្យអ្នកដែល មានទិដ្ឋាការនិងកន្លែងស្នាក់នៅជាក់លាក់នៅវៀតណាមប៉ុណ្ណោះ - ảnh 1អ្នកដំណើររាយការណ៍ស្ថានភាពសុខភាពនៅព្រលានយន្តហោះ។ (រូបថត៖ baodansinh.vn) 

ក្រសួងគមនាគមន៍ដឹកជញ្ជូនបានសំណូមពរឲ្យនាយក ដ្ឋានអាកាសចរណ៍វៀតណាមសហការជាមួយស្ថាប័ន អង្គភាពនានានៃ ក្រសួងការបរទេស ដើម្បីផ្លាស់ប្ដូរទស្សនៈ ហើយឯកភាពជាមួយប្រទេស ដៃគូគឺ កម្ពុជា ចិន ជប៉ុន កូរ៉េខាងត្បូង ឡាវ និងតៃវ៉ាន់ - ចិន (រួមទាំងក្រុម ហ៊ុនអាកាសចរណ៍ទៀតផង) អំពីមុខសញ្ញាដែលបានអនុញ្ញាតឲ្យចូលវៀត ណាម នីតិវិធីចូលប្រទេស ក៏ដូចជាលក្ខខ័ណ្ឌរបស់វៀតណាមចំពោះមនុស្ស ដែលចង់បានចូលប្រទេស មុនពេលឡើងយន្តហោះផងដែរ។ តាមនោះ ក្រុមហ៊ុនអាកាសចរណ៍ត្រឹមតែលក់សំបុត្រឲ្យអ្នកដែលមានទិដ្ឋាការនិង កន្លែងស្នាក់នៅជាក់លាក់នៅវៀតណាមតែប៉ុណ្ណោះ។

ពេលលក់សំបុត្រ ក្រុមហ៊ុនអាកាសចរណ៍មានទំនួលខុសត្រូវពិនិត្យ លិខិតបញ្ជាក់អវិជ្ជមានចំពោះជម្ងឺ Covid-19 ដែលបានផ្ដល់ជូនដោយ ស្ថាប័នមានសមត្ថកិច្ចនៅប្រទេសសាម៉ី។ ក្នុងករណីដឹកជញ្ជូនអ្នកដំណើរ ឆ្លងកាត់ពីប្រទេសទី៣ ត្រូវរៀបចំខ្ទងដាច់ដោយឡែកសម្រាប់ក្របខ័ណ្ឌ មុខសញ្ញានេះ កុំឲ្យអង្គុយជាមួយអ្នកដំណើរពីប្រទេសទាំង៦ដូចដែលបាន បញ្ជាក់ពោលខាងលើនោះឡើយ។ ទន្ទឹមនឹងនេះ អនុវត្តវិធានការបង្ការ រាំង ស្កាត់ការឆ្លងជម្ងឺឲ្យបានម៉ឺងម៉ាត់ ព្រមទាំងធានាសុវត្ថិភាពយ៉ាងដាច់ខាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ