ការ​បាក់​ទំនប់ Kakhovka៖ ទីភ្នាក់ងាររបស់​អង្គការសហប្រជាជាតិប្រចាំ​នៅអ៊ុយក្រែនវាយតម្លៃការខូចខាត

(VOVWORLD) - កាលពីថ្ងៃទី ៧ ខែមិថុនា តំណាងទីភ្នាក់ងារជាច្រើនរបស់អង្គការសហប្រជាជាតិ(UN)នៅអ៊ុយក្រែនបានមានវត្តមាននៅក្នុងខេត្ត Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន ដើម្បីវាយតម្លៃផលប៉ះពាល់នៃការបាក់ទំនប់វារីអគ្គិសនី Kakhovka និងសម្របសម្រួលការងារមនុស្សធម៌។ 
ការ​បាក់​ទំនប់ Kakhovka៖ ទីភ្នាក់ងាររបស់​អង្គការសហប្រជាជាតិប្រចាំ​នៅអ៊ុយក្រែនវាយតម្លៃការខូចខាត - ảnh 1ផ្ទះសម្បេងក្នុងទីក្រុង Kherson ត្រូវជន់លិចដល់ដំបូលបន្ទាប់ពីបាក់ទំនប់។ រូបថត៖ Reuters 

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានឲ្យដឹងថា គ្រោះបាក់ទំនប់នេះមានហានិភ័យកាន់តែគ្រោះថ្នាក់ជាង ដោយសារកម្រិតទឹកនៅតែកើនឡើង ហើយបានលេបត្របាក់ភូមិ ឃុំ និងទីប្រជុំជនជាច្រើន។ ប្រការនេះនឹងរារាំងប្រជាជនពីការទទួលបានសេវាចាំបាច់ និងបង្កើនហានិភ័យខាងសុខភាព។

ទាក់ទងនឹងការងារឆ្លើយតប អ.ស.ប និងដៃគូមនុស្សធម៌កំពុងធ្វើការដោយឥតឈប់ឈរដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់សហគមដែលរងផលប៉ះពាល់។ យោងតាមអ្នកនាំពាក្យ អ.ស.ប ទីភ្នាក់ងារទាំងនេះបានចែកចាយទឹកសុទ្ធជិត ១២.០០០ដប សម្ភារចាំបាច់សម្រាប់កុមារជាង ១.៧០០ឈុត និងថ្នាំចម្រោះទឹក១០.០០០គ្រាប់ ទៅកាន់តំបន់ចំនួន៥ក្នុងទីក្រុង Kherson និង Mykolaiv។ អង្គការមនុស្សធម៌នានាក៏កំពុងជួយអាជ្ញាធរមូលដ្ឋានក្នុងការជម្លៀសនិងសម្របសម្រួលកន្លែងស្នាក់នៅសម្រាប់ជនជម្លៀសពីទីក្រុង Kherson Mykolaiv និង Odessa ។

នាថ្ងៃដដែលនោះ អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោក Andriy Kostin បានដាក់ពាក្យទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ សម្រាប់ការដែលប្រទេសនេះហៅថា ការបំផ្លិចបំផ្លាញទំនប់វារីអគ្គិសនី Kakhovka ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ