ការបាក់ស្រុតដីបណ្តាលឱ្យមានមនុស្សត្រូវបានស្លាប់និងរងរបួសជាច្រើននៅ ឥណ្ឌូនេស៊ីនិងហ្វីលីពីន

(VOVWORLD) - ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១ និងថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ កងកម្លាំងសង្គ្រោះឥណ្ឌូណេស៊ីនៅតែកំពុងមមាញឹកស្វែងរកអ្នកនៅរស់ក្នុងករណីបាក់ស្រុតដី ដែលបានកើតឡើងនៅរសៀលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ កម្លងទៅ នៅភូមិ Sinaresmi ស្រុក Suka Bumi នៃភាពខាងលិច ខេត្ត Java  (ឥណ្ឌូណេស៊ី)។ 
ការបាក់ស្រុតដីបណ្តាលឱ្យមានមនុស្សត្រូវបានស្លាប់និងរងរបួសជាច្រើននៅ ឥណ្ឌូនេស៊ីនិងហ្វីលីពីន - ảnh 1 ទិដ្ឋភាពនៃការបាក់ស្រុតដីនៅ ភូមិ Sinaresmi ស្រុក Suka Bumi នៃភាពខាងលិច ខេត្ត Java  (ឥណ្ឌូណេស៊ី)

ការរបាក់ស្រុតដីនេះបានបណ្តាលឱ្យមនុស្សស្លាប់និងរងរបួសយ៉ាងហោចណាស់ ១៥ នាក់ ហើយមនុស្សរាប់សិបនាក់នៅតែបាត់ខ្លួនផងដែរ។ សេចក្តីជូនដំណឹងថ្មីបំផុត កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០១៨ របស់ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានឱ្យដឹងថាជនរងគ្រោះភាគច្រើនជាកុមារដែលត្រូវបានស្លាប់នៅពេលដែលផ្ទះរបស់ពួកគេផ្តួលរលំដោយសារបាក់ស្រុតដី។

ទន្ទឹមនឹងនេះដែរ នៅប្រទេសហ្វីលីពីន ក្រុមប្រឹក្សាគ្រប់គ្រងនិងកាត់បន្ថយគ្រោះមហន្តរាយជាតិហ្វីលីពីន (NDRRMC) បានឲ្យដឹងថាចំនួនមនុស្សដែលត្រូវបានស្លាប់ដោយសារការបាក់ស្រុតដីនិងទឹកជំនន់នៅប្រទេសនេះបានកើនឡើងដល់ ៨៥ និង ២០ នាក់ទៀតបានបាត់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ