ការបកស្រាយអំពីទំនួលខុសត្រូវសម្រាប់ការគ្រប់គ្រងរដ្ឋក្នុងគោលនយោបាយជួយឧបត្ថម្ភជនចាស់ជរានិងជនពិការ
(VOVWORLD) - នាព្រឹកថ្ងៃទី ៦ ខែសីហា គណៈកម្មាធិ ការទទួលបន្ទុកកិច្ចការសង្គមនៃរដ្ឋសភាបានបើកសម័យប្រជុំពេញអង្គ ដើម្បីផ្ទៀងស្តាប់រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចនិងក្រសួងពាក់ព័ន្ធ ធ្វើការ បកស្រាយអំពីទំនួលខុសត្រូវលើការគ្រប់គ្រងរដ្ឋក្នុងការអនុវត្តគោលនយោបាយច្បាប់ស្តីពីជំនួយឧបត្ថម្ភសង្គមសម្រាប់ជនចាស់ជរានិងជនពិការ។
នៅក្នុងកិច្ចប្រជុំ តំណាងចូលរួមបានវាយតម្លៃថា ច្បាប់ស្តីពីជនចាស់ជរានិងជនពិការ ត្រូវបានរដ្ឋសភាអនុម័តក្នុងបណ្តាឆ្នាំ ២០០៩ និង ២០១០ ដែលបានរួមចំណែកជាវិជ្ជមានក្នុងការថែទាំជនចាស់ជរានិងជនពិការលើទូទាំងប្រទេស។ ទាក់ទងនឹងខ្លឹមសារនៃគោលនយោបាយនេះ គឺលើកទឹកចិត្តជនចាស់ជរាធ្វើការផងនិងចាប់ផ្តើមអាជីវកម្មផង។ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung បានលើកឡើងថា នេះជាបញ្ហាដែលចាំបាច់ត្រូវស្រាវជ្រាវអោយបានឆាប់ៗ ដើម្បីជួយឧបត្ថម្ភដល់ជនចាស់ជរាបន្ទាប់ពីចូលនិវត្តន៍ ព្រោះ បច្ចប្បន្ននេះ ជនចាស់ជរា ចំនួន ៤០% បន្ទាប់ពីចូលនិវត្តន៍ ហើយនៅតែចូលរួមធ្វើពលកម្មផងដែរ។
ទន្ទឹមជាមួយគ្នានោះ មតិរបស់សមាជិកនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការសង្គម បានលើកឡើងថា ការយកចិត្តទុកដាក់និងការជួយឧបត្ថម្ភដល់ជនចាស់ជរានិងជនពិការនៅមានកម្រិតនៅឡើយ។ មានតែតំបន់មួយចំនួនប៉ុណ្ណោះ ដែលបានអនុវត្តគោលនយោបាយជួយឧបត្ថម្ភដល់សហគ្រាសដើម្បីបង្កើតគ្រឹះស្ថានសម្រាប់ចិញ្ចឹមបីបាច់មនុស្សចាស់និងបង្កលក្ខណៈងាយស្រួលអំពីដីធ្លីនិងពន្ធសម្រាប់ជនពិការផងដែរ៕