ការបង្កើតរដ្ឋាភិបាលឆែកថ្មីនៅតែជួបការលំបាក

(VOVWORLD) -ការបង្កើតរដ្ឋាភិបាលថ្មីមួយនៅសាធារណរដ្ឋឆែកកំពុងប្រឈមនឹងបញ្ហាសាកល្បងថ្មីៗ ដោយសារការខ្វែងគំនិត ដែលទាក់ទិននឹងការជ្រើសតាំងលោក Miroslav Poche ជារដ្ឋមន្ត្រីការបរទេសរបស់គណបក្ស ប្រជាធិបតេយ្យសង្គមឆែក (CSSD)។ 
ការបង្កើតរដ្ឋាភិបាលឆែកថ្មីនៅតែជួបការលំបាក - ảnh 1 ការបោះឆ្នោតផ្ទៃក្នុងរបស់ CSSD អំពីសម្ព័ន្ធមិត្តជាមួយ ANO  (ប្រភព: EuroZprávy.cz)

ក្នុងសេចក្ដីប្រកាសមួយនាថ្ងៃទី ១៧ មិថុនា ប្រធានគណបក្សកុម្មុយនិស្តឆែក និង Morava (KSCM) លោក Vojtech Filip បានអះអាងថា៖ គណបក្សខ្លួនបន្តគាំទ្ររដ្ឋាភិបាលចម្រុះ ANO-CSSD ប្រសិនបើ លោក Poche មិនកាន់ដំណែងជារដ្ឋមន្ត្រីការបរទេស។

មុននេះ យោងតាមលទ្ធផលក្នុងការស្ទង់មតិផ្ទៃក្នុង CSSD ដែលបានប្រកាសនាថ្ងៃទី ១៥ មិថុនា បានឲ្យដឹងថា៖ សមាជិក CSSD ភាគច្រើនបានគាំទ្រគណបក្សខ្លួនបង្កើតរដ្ឋភិបាលចម្រុះជាមួយ ចលនា ANO របស់នាយករដ្ឋមន្ត្រីលោក Andrej Babis ។ទោះយ៉ាងណាក៏ដោយ ដើម្បីឆ្លងកាត់ការបោះឆ្នោតផ្កល់ទំនុកទុកចិត្តនៅរដ្ឋសភាដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១១ កក្កដាខាងមុខនោះ នាយករដ្ឋមន្ត្រីលោក Babis ត្រូវទទួលបានការគាំទ្ររបស់សមាជិកសភា KSCM ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ